ក្រុមហ៊ុន ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខ Canon
កាលពីថ្មីៗនេះ ភ្ញៀវកិត្តិយសជាង ៤០០ នាក់ រួមទាំងដៃគូអាជីវកម្ម តំណាងចែកចាយបន្ត និងភ្នាក់ងារប្រព័ន្ធផ្សព្វផ្សាយ បានចូលរួមខួបលើកទី ៥ នៃការសហការរវាងដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុន i-Qlick នៅសណ្ឋាគារសុខាភ្នំពេញ។ កម្មវិធីជប់លៀងអាហារពេលល្ងាច ប្រចាំឆ្នាំនេះប្រារព្ធខួបលើកឆ្នាំទីប្រាំសម្រាប់ក្រុមហ៊ុន i-Qlick ហើយវាជាការអប់អរសាទរសម្រាប់សមិទ្ធផល ឆ្នាំកន្លងទៅរបស់ខ្លួន និងដើម្បីបង្ហាញពីការដឹងគុណចំពោះការគាំទ្រ ពីដៃគូអាជីវកម្មរបស់ខ្លួនផងដែរ។
លោក Kensaku Konishi ប្រធាននាយកប្រតិបត្តិ ខាងត្បូង និងអាស៊ីអាគ្នេយ៍ របស់ក្រុមហ៊ុន Canon សិង្ហបុរី មានមតិសំណេះសំណាល។ខ្ញុំមានកិត្តិយសខ្លាំងណាស់ដែលបានមកទីនេះនៅថ្ងៃនេះ។ សូមអរគុណខ្លាំងណាស់សម្រាប់ការគាំទ្ររបស់អ្នកនិងសម្រាប់ការចុលរួមផ្សព្វផ្សាយផលិតផលក្រុមហ៊ុន Canon នៅក្នុងប្រទេសកម្ពុជាជាមួយក្រុមហ៊ុន i-Qlick ។ ជាមួយការគាំទ្ររបស់អ្នកតែមួយគត់ ដែលធ្វើអោយយើងអាចរីកចម្រើនជាលំដាប់។
ក្រុមហ៊ុន Canon បានចាប់ផ្តើមអាជីវកម្មម៉ាស៊ីនថតប្រមាណ ៧០ ឆ្នាំមកហើយដោយមានក្តីសុបិន្តចង់ក្លាយជាម៉ាកកាមេរ៉ាលេខមួយនៅលើពិភពលោក។ សព្វថ្ងៃនេះអ្នករាល់គ្នាដឹងអំពី Canon និងក្រុមហ៊ុន Canon គឺជាម៉ាកផលិតផលនាំមុខគេលើពិភពលោកនៅក្នុងឧស្សាហកម្មកាមេរ៉ា។ ក្រុមហ៊ុន Canon ក៏ជាក្រុមហ៊ុនលេខមួយសម្រាប់ម៉ាស៊ីនបោះពុម្ព និងម៉ាស៊ីនថតចម្លងទូទាំងពិភពលោក។ នៅប្រទេសកម្ពុជា ក្រុមហ៊ុន i-Qlick បានទទួលជោគជ័យយ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយ និងចែកចាយផលិតផល Canon, ធ្វើឱ្យទីផ្សារ មានការនាំមុខគេនៅក្នុងឧស្សាហកម្មនេះ។
ប្រភព៖ ថ្មីៗ

Reviewed by Unknown
on
May 10, 2016
Rating:
No comments: