Ryan Giggsនឹងចាកចេញប្រសិនបើMan Utd តែងតាំងលោក Mourinhoដឹកនាំក្លិប
កាសែតSunday People របស់អង់គ្លេសផ្សាយថា លោកRyan Giggs អតីតកីឡាករក្លិបMan Utd បច្ចុប្បន្នបំពេញតួនាទីជាជំនួយការគ្រូបង្វឹកលោកLouis van Gaal នឹងចាកចេញពីក្លិបប្រសិនបើថ្នាក់ដឹកនាំតែងតាំងលោកJose Mourinho ជាគ្រូបង្វឹកថ្មីនៅពេលលោក Louis van Gaal ចាកចេញពីតំណែងក្រោយពីចប់រដូវកាលនេះ ព្រោះធុញថប់ដែលត្រូវរង់ចាំរយៈពេលយូរតាំងពីលោកSir Alex Ferguson ចូលនិវត្តន៍នៅឆ្នាំ២០១៣ ។
របាយការណ៍បញ្ជាក់ថា កន្លងមកមិត្តភក្ដិរបសRyan Giggs បានជំរុញឱ្យលោកចាកចេញពីក្លិបទៅរកកន្លែងផ្សេងដែរ ប៉ុន្តែលោកបែរជានៅថ្លឹងថ្លែង ព្រោះខ្លាចទៅដឹកនាំក្លិបផ្សេងមិនទទួលជោគជ័យធ្វើឱ្យខូចឈ្មោះ និងបាត់បង់ឱកាសដឹកនាំក្លិបជាទីស្រឡាញ់របស់ខ្លួនក្នុងពេលអនាគត ៕
ប្រភព៖កោះសន្តិភាព
Ryan Giggsនឹងចាកចេញប្រសិនបើMan Utd តែងតាំងលោក Mourinhoដឹកនាំក្លិប
Reviewed by Unknown
on
May 10, 2016
Rating:
No comments: