រូបមន្តពិសេស “បំបាត់” ក្លិនមាត់ និងដង្ហើមមិនល្អ!

តើអ្នកកំពុងតែមានក្លិនមាត់មិនល្អមែនទេ? ខ្ញុំដឹងថាអ្នកពិតជាចង់បំបាត់ក្លិនមួយនេះណាស់ព្រោះថាវាពិតជាមានការរំខាន ទៅដល់ការទំនាក់ទំនងជាមួយនឹងអ្នកដ៏ទៃ ហើយជាពិសេសនោះគឺចំពោះសង្សាររបស់អ្នកផងដែរ។
ខាងក្រោមនេះគឺជាវិធីសាស្ត្រមួយចំនួនដែលអាចជួយអ្នកបាន៖
របស់ដែលចាំបាច់ត្រួវប្រើ៖
  • ម្សៅឈើក្រអូបកន្លះស្លាបព្រាកាហ្វេ
  • ទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ
  • ក្រូចឆ្មាចំនួន 2 ផ្លែការរៀបចំ៖
    1.ចូរអ្នកយកម្សៅឈើក្រអូបនិងទឹកឃ្មុំក្នុងចានមួយ រួចចាក់ទឹកក្ដៅចូលចំនួនមួយពែង
    2. កូររហូតទាល់តែរលាយទឹកឃ្មុំ បន្ទាប់មកច្របាច់ក្រូចឆ្មាចូល
    3. កូរវាម្ដងទៀត រួចយកទៅដាកក្នុងកែវមួយហើយបិទគរបអោយជិត បន្ទាប់យកវាទៅរក្សាទុកវានៅក្នុងទូរទឹកកក
    4. ខ្ពុរមាត់ជាមួយល្បាយនេះ បន្ទាប់មកត្រូវលេបវាចូល
    5. ធ្វើឡើងវិញម្ដងទៀតប្រសិនបើចាំបាច់
    @ប្រសិទ្ទភាពរបស់វា៖ 
     ម្សៅឈើក្រអូប និង ក្រូចឆ្មា នឹងជួយកំចាត់មេរោគក្នុងប្រហោងធ្មេញនិងមាត់របស់អ្នក ហើយម្យ៉ាងទៀត វាថែមទាំង “សម្លាប់” បាក់តេរីដែលបង្កឱ្យមានក្លិនមិនល្អ។ ចំនែកឯទឹកឃ្មុំវិញ គឺជួយឱ្យមានរសជាតិប្រសើរជាងមុន។
    ក្រៅពីស្រាយបញ្ហានៃដង្ហើមអាក្រក់ ល្បាយនេះគឺជាភ្នាក់ងារប្រឆាំងនឹងមេរោគនិងជំងឺផ្តាសាយ ដោយវាជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់មនុស្សនិងមានប្រសិទ្ធិភាពបំផុតក្នុងការប្រឆាំងអុកស៊ីតកម្ម៕
    rid_bad_smelhoneyl_on_mouth_cinnamon_lemon_
រូបមន្តពិសេស “បំបាត់” ក្លិនមាត់ និងដង្ហើមមិនល្អ! រូបមន្តពិសេស “បំបាត់” ក្លិនមាត់ និងដង្ហើមមិនល្អ! Reviewed by Unknown on May 10, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.