អបអរសាទរ! អ្នកស្រី កែ ឡេង ឈ្នះមេដាយមាសពិភពលោកទៀតហើយស្មើកំណត់ត្រាកីឡាការិនីបារាំង


វីរនារីកម្ពុជា កែ ឡេង បាន​ឈ្នះ​មេដាយ​មាស​ពិភព​លោក​ជា​លើក​ទី​៣ បន្ទាប់​ពី​ការពារ​បាន​សម្រេច​​ក្នុង​ការ​ប្រកួត​ជើងឯក​ប៉េតង់​ពិភព​លោកឆ្នាំ​២០១៧​​នៅ​ប្រទេស​ចិន។
អ្នក​ស្រី កែ ឡេង
ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ អ្នក​ស្រី​ កែ ឡេង ​បាន​ផ្តួលកីឡាការិនី​​ថៃ ដោយលទ្ធផល ៤៣-៣៨ពិន្ទុ​​ដើម្បី​ឈ្នះ​មេដាយ​មាស​ជា​លើក​ទី​៣​នេះ។ ដូច្នេះ​មាន​ន័យ​ថា កីឡាការិនី​វ័យ​ចំណាស់​កម្ពុជា​នេះ​​​ការពារ​មេដាយ​មាស​ពិភព​លោក​របស់​ខ្លួន​​បាន​ជោគជ័យជា​លើក​ទី​២​ បន្ទាប់​ពី​ការពារ​បាន​ជោគជ័យ​លើក​ទី​១​កាល​ពី​ឆ្នាំ​២០១៥​នៅ​ប្រទេស​ថៃ​​ដែល​ជា​មេដាយ​មាស​ទី​២ និង​ឈ្នះ​មេដាយ​មាស​លើក​ដំបូង​កាល​ពី​ឆ្នាំ​២០១៣​នៅ​ប្រទេស​បារាំង។
សម្រាប់​​វិញ្ញាសា Shooting នេះ ​កីឡាការិនី​បារាំង Angelique Papon ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ពិភព​លោក​បាន​៣​ដង​គឺ​​លើក​ទី​១​​​​ឆ្នាំ​២០០៥ លើក​ទី​២​ឆ្នាំ​២០០៧​ ​និង​លើក​ទី​៣​ឆ្នាំ​២០០៩​ ខណៈ​អ្នក​ស្រី​ កែ ឡេង ឈ្នះ​លើក​ទី​១​ឆ្នាំ​២០១៣ លើក​ទី​២​ឆ្នាំ​២០១៥ និង​លើក​ទី​៣​ឆ្នាំ​២០១៧​នេះ។ ដូច្នេះ​មាន​តែ​កីឡាការិនី​ពីរ​នាក់​នេះ​ដែល​ធ្លាប់​ឈ្នះ​មេដាយ​មាស​ច្រើន​ជាង​គេ។
អបអរសាទរ! អ្នកស្រី កែ ឡេង ឈ្នះមេដាយមាសពិភពលោកទៀតហើយស្មើកំណត់ត្រាកីឡាការិនីបារាំង អបអរសាទរ! អ្នកស្រី កែ ឡេង ឈ្នះមេដាយមាសពិភពលោកទៀតហើយស្មើកំណត់ត្រាកីឡាការិនីបារាំង Reviewed by Unknown on December 23, 2017 Rating: 5

No comments:

Flickr Widget

Powered by Blogger.