គង់ ចាន់ស្រីមុំ និងយ៉ានលីនដា បង្ហោះរូបសិចស៊ី បង្អួតរាងលើកោះម៉ាឌីវជាមួយគ្នា
តារាសម្តែងមានប្រជាប្រិយ ដែលទើបតែរៀបការហើយថ្មីៗ កាលពីជាង១ខែមុន គឺអ្នកនាង គង់ ចាន់ស្រីមុំ និង លោក កឹម សីហា បានកាន់ដៃគ្នា ហោះហើរទៅក្រេបទឹកឃ្មុំលើកោះម៉ាឌីវ ដែលជាកោះ មានសម្រស់ស្រស់ស្អាតខ្លាំង ក្នុងដែនមហាសមុទ្រឥណ្ឌា គ្របដណ្តប់ដោយឆ្នេរខ្សាច់សក្បុះ និងសម្បូរទៅដោយសួនផ្កាថ្ម ដ៏សែនស្រស់មនោរម្យ ប្រៀបបានទៅនឹងឋានសួគ៌ក្រោមមេឃ។
បន្ទាប់ពីចាកចេញពីកម្ពុជា កាលពីថ្ងៃព្រហស្បតិ៍ គង់ ចាន់ស្រីមុំ បានបង្ហោះនៅលើគណនីយ Facebook របស់ខ្លួន នូវរូបថតផ្អែមល្ហែមស្អិតរមួត និងសប្បាយរីករាយយ៉ាងខ្លាំង ជាមួយស្វាមីបណ្ដូលចិត្តរបស់នាង ហើយរូបទាំងនោះ ក៏ឃើញមានវត្តមានរបស់ អ្នកនាង យ៉ាន លីនដា តារាសម្តែង និងជាពិធីការិនីកំពូលសម្រស់ដ៏ល្បី នៅក្នុងសង្គមសិល្បៈខ្មែរផងដែរ។
ក្នុងរូបថតសិចស៊ី ស្លៀកឈុតប៊ីគីនី តាមបែបបរទេស អ្នកនាង យ៉ាន លីនដា ដែលបានលេចលឺរឿងរាវបែកបាក់ស្នេហា ជាមួយស្វាមីនាពេលកន្លងមក បានបង្អួតនូវរាងរៅដ៏ស្រស់ស្អាត គួរជាទីកោតសរសើរ ដែលជាអំណោយផល ពីធម្មជាតិរបស់នាង និងបង្ហាញពីភាពស្និតស្នាលគ្នា ជាមួយ គង់ ចាន់ស្រីមុំ តារាវ័យក្មេង រូបស្រស់ឆើតឆាយ ដែលទើបតែមានគូ។ មើលទៅសិល្បៈការិនីទាំងពីរដួងនេះ មានសម្រស់ និងភាពទាក់ទាញ មិនចាញ់ក្រមុំៗឡើយ។
បើមិនជឿ សូមមើលទាំងអស់គ្នាបន្តិចមើល ថាស្រស់ស្អាតប៉ុណ្ណា៖

ប្រភព៖ខ្មែរថ្មី
គង់ ចាន់ស្រីមុំ និងយ៉ានលីនដា បង្ហោះរូបសិចស៊ី បង្អួតរាងលើកោះម៉ាឌីវជាមួយគ្នា
Reviewed by Unknown
on
May 11, 2016
Rating:
No comments: