សង្ឃ៤អង្គ ប្រើប្រាស់ថ្នាំញៀននៅក្នុងវត្ត សាមគ្គីរង្សីខេត្តស្វាយរៀង
ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តស្វាយរៀង បានឃាត់ខ្លួនឈ្មោះ រ៉ាត់ ទូច ប្រុសអាយុ ៣១ឆ្នាំ រស់នៅរាជធានីភ្នំពេញ និងលោកសង្ឃចំនួន ៤អង្គ ក្នុងវត្តសាមគ្គីរង្សី ព្រមទាំងដកហូតសម្ភារៈ មាន ម្ស៉ៅក្រាមព៌ណសថ្លា សង្ស័យជាថ្នាំញៀនចំនួន៤ កញ្ចប់តូច និង សំភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៦នេះ។
កម្លាំងជំនាញបានចុះសហការជាមួយអធិការស្រុកស្វាយទាប ខេត្តស្វាយរៀង និងប៉ុស្តិ៍រដ្ឋបាលឃុំសំបួរ បានឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន នៅក្នុងវត្តសាមគ្គីរង្សី ស្ថិតក្នុងភូមិព្រៃសម្ព័រ ឃុំសំបួរ ស្រុកស្វាយទាប ដោយមានការសារភាពពីឈ្មោះ រ៉ាត់ ទូច ថាខ្លួនបានប្រើថ្នាំញៀន ជាមួយលោកសង្ឃ៤អង្គទៀត។ ព្រះសង្ឃទាំងបួនអង្គនោះមានព្រះនាម ១-ព្រះនាម ខឹម ឌី ព្រះជន្ម ១៧ ព្រះវស្សា ២- ព្រះនាម នូ សាវិ ព្រះជន្ម ១៧ ព្រះវស្សា ៣- ព្រះនាម អ៊ំុ ភារំ ព្រះជន្ម ១៥ ព្រះវស្សា ៤-ព្រះនាម ពៅ ស្វាយ ព្រះជន្ម ១៤ ព្រះវស្សា ការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើតេសទឹកម៉ូត ជាលទ្ធផលវិជ្ជមាន គឺមានសារជាតិញៀនទាំង៤អង្គ៕

ប្រភព៖ខ្មែរថ្មី
សង្ឃ៤អង្គ ប្រើប្រាស់ថ្នាំញៀននៅក្នុងវត្ត សាមគ្គីរង្សីខេត្តស្វាយរៀង
Reviewed by Unknown
on
May 11, 2016
Rating:
No comments: