ម៉េង កែវពេជ្ជតា លោតកញ្ឆេងរឿង ដេនី ក្វាន់

ភ្នំពេញ: បើទោះជាតារាសម្ដែងស៊ិចស៊ីប្រចាំឆ្នាំនាង ដេនី ក្វាន់ បានអះអាងប្រាប់សារព័ត៌មានថា នាងនឹងកែប្រែទម្លាប់តុបតែងខ្លួន ដើម្បីឲ្យស្រប និងការព្រមានរបស់មន្ត្រីជាន់ខ្ពស់ក្រសួងវប្បធម៌ កាលពីរសៀលថ្ងៃទី១១ ឧសភា ក៏ដោយ ក៏អ្នកនាង ម៉េង កែវពេជ្ជតា នៅតែមិនអស់ចិត្ត និងបានបង្ហោះសារវាយប្រហារ ក្នុងន័យលោតកញ្ឆេងជើង២ជើង៣ ដើម្បីបង្ហាញថាអ្នកនាងមិនអាចទទួលយកទង្វើរបស់នាង ដេនី ក្វាន់ បានទេ។
អ្នកនាងបានបង្ហោះសារយ៉ាងវែងអន្លាយ ដែលតារាភាគច្រើនគាំទ្រ កាលពីយប់ថ្ងៃទី១១ ឧសភា ដែលសារទាំងនោះមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖ បើនាងម្នាក់ហ្នឹងមិនបានតាំងខ្លួនជាតារា ឬមិនពាក់ព័ន្ធនិងសិល្បះទេ ចង់នាងដើរទៅណាមកណាធ្វើអ្វី ឬថតអ្វីមិនស្លៀកពាក់ខោអាវសោះតែម្តង ក៍គ្មាននណាទៅឆ្កួតខឹងនឹងនាងដែរ ផ្ទុយទៅវិញគឺមានតែអគុណនាងទៅវិញ ដែលនាងចិត្តល្អអោយភ្នែកគ្រប់គ្នា រាប់តាំងពីពូៗម៉ូតូឌុប អ្នកលក់លៀសហាល អ្នកបោសសំរាមផង ក៍អាចមើលរបស់នាង Free Free បាននោះ។ តែសំខាន់ នាងយកឈ្មោះជាតារា ឈ្មោះអ្នកសិល្បៈមកលាបដើម្បីទាញការចាប់អារម្មណ៍ និងពង្រីកទីផ្សាររបស់នាង ហើយពេលមហាជនទិទៀន នាងបែរជា និយាយបែបបន្ទាបបន្ថោកថា នាងមិនរស់ដោយសារសិល្បៈទៅវិញ ។ សំដីក្អេងក្អាង ចំអកដល់ក្រសួងវប្បធម៌ និងជេរបញ្ជោះតបត ដល់អ្នកទិទៀនទាំងប៉ុន្មានរបស់នាង និងបងប្អូនរបស់នាង គឺវា លើស ពេកហើយ មិនសមណាក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងវប្បធម៌ លោកបិទភ្នែកបិទ ត្រចៀកទៀតនោះទេ គួរណាស់តែលោកចាត់វិធានការណ៍ ធ្វើការព្រមានចំៗឈ្មោះតែម្តងទៅ មិនដឹងថានៅបិតបាំង លាក់មុខអោយដល់ណាទៀតទេ បើនាងព្រហើនដល់ម្លឹងហើយ ។ ល្មមហើយ! ល្មមអាណិតដល់ពួកយើងជាសិល្បៈនារីៗដែលខិតខំប្រព្រឹត្តិខ្លួនល្អ ខំតស៊ូដោយសុច្ចរិតទៀងត្រង់ទោះអត់ឃ្លានមានហូប ឬគ្មានសម្ភារៈទំនើបប្រើប្រាស់ ក៍ពួកយើងមិនលក់ឧត្តមគតិដែរដើម្បីរក្សាការពារកិត្តយសជាស្ត្រីខ្មែរ និងសិល្បៈ តែបែរជាត្រូវមកស្អុយរលួយឈ្មោះព្រោះតែនាងៗប៉ុន្មាននាក់ហ្នឹងគឺមិនត្រឹមត្រូវ និងមិនយុត្តិធម៌ឡើយ។
សូមមេត្តាក្រសួងលោក ជួយធ្វើចំណាត់ការអោយច្បាស់ផងក្នុងរឿងនេះ ពួកយើងខ្ញុំហត់ហើយហត់នឹងធ្វើល្អ ហត់នឹងអំណត់ ហត់នឹងទទួលពាក្យចោទប្រកាន់ ហត់នឹងពន្យល់មហាជនថាមួយណាជាលាមក មួយណាជាផ្កា៕

photo_2016-05-12_07-14-08photo_2016-05-12_07-14-09photo_2016-05-12_07-14-07 (2)photo_2016-05-12_07-14-05 
ប្រភព៖POSTNEWS
ម៉េង កែវពេជ្ជតា លោតកញ្ឆេងរឿង ដេនី ក្វាន់ ម៉េង កែវពេជ្ជតា លោតកញ្ឆេងរឿង ដេនី ក្វាន់ Reviewed by Unknown on May 11, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.