ព្រាប សុវត្ថិ ធ្វើខួប​កំណើត​នៅ​ផ្ទះ​យ៉ាង​​សាមញ្ញ​បំផុត

ខុសប្លែកពីតារាចម្រៀង និងតារាសម្តែង​ផ្សេងទៀត លោក ព្រាប សុវត្ថិ បាន​ធ្វើពិធីខួប​កំណើត​ដ៏សាមញ្ញបំផុត នៅផ្ទះរបស់លោក ដោយគ្រាន់​តែជួបជុំ​ជាមួយ​គ្រួសារប៉ុណ្ណោះ។
នៅក្នុងរូបថតចំនួន៣សន្លឹក ដែលលោក​បានបង្ហោះ​ជាសាធារណៈ កាលពីថ្ងៃទី១០ ឧសភា ម្សិលមិញនេះ ក្នុងរូបទាំងនោះ គេឃើញមាន​ការ​តុបតែង​ប៉េងប៉ោង​បន្តិច​បន្តួច​ប៉ុណ្ណោះ នៅក្នុងផ្ទះ​សម្រាប់​ថ្ងៃ​ខួប​កំណើត និង​មាន​កាន់បាច់ផ្កា១បាច់​នៅក្នុង​ដៃផង លោក ព្រាប សុវត្ថិ កំពូល​តារា​ចម្រៀង​ដែល​នៅ​តែល្បី និងមានប្រជា​ប្រិយ​សម្រាប់យុវវ័យ​ខ្មែររូប​នេះ បានសរសេរ​នៅលើ​គណ​នី Facebook របស់លោក​ថា អរគុណដល់​អ្នកម្ដាយ​ជាទីស្រលាញ់​ក៏ដូច​ជា​ប្រពន្ធសំណព្វ​ចិត្តនិ ងប្អូនៗ​ដែល​បាន​ធ្វើខួប​កំណើត​ក្នុង​ថ្ងៃនេះ” ។  ហើយលោកក៏បាន​អរគុណ​ដល់អ្នក​គាំទ្រ​របស់លោក ដែលបានសរ​សេរ​​សារជូនពរ និងចែក​ចាយ​នូវរូបថត​របស់លោក ដើម្បីអបអរ​ថ្ងៃកំណើតនេះផងដែរ៕

636១ 
ប្រភព៖ខ្មែរថ្មី
ព្រាប សុវត្ថិ ធ្វើខួប​កំណើត​នៅ​ផ្ទះ​យ៉ាង​​សាមញ្ញ​បំផុត ព្រាប សុវត្ថិ ធ្វើខួប​កំណើត​នៅ​ផ្ទះ​យ៉ាង​​សាមញ្ញ​បំផុត Reviewed by Unknown on May 11, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.