លេងសើចម៉េចបាន នាយព្រែក ទិញខុនដូ និងទិញផ្ទះ ឲ្យម្ដាយអស់ជិត២០ម៉ឺនដុល្លារអាមេរិក



តាំង​ពី​ចាប់​ដើម​ចូល​ប្រឡូក​សិល្បៈ​មក​ដល់​ពេល​នេះ​ នាយ​ ព្រែក​ មិន​ទាន់​បាន​ផ្លាស់​ប្តូរ​រថយន្តម៉ាក​ Toyota Pruis 07 ​នោះ​ទេ ព្រោះ​លោក​បាន​យក​លុយ​ទៅ​ទិញ​ផ្ទះ​ និង​ខុន​ដូ​តម្លៃ​ជិត​២០​ ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ នេះ​បើ​តាម​ នាយ​ ព្រែក​ ប្រាប់​មក​កាន់​ Sabay។កំលោះ​សង្ហារ​កូន​យាយ​យ៉យ​រូប​នេះ​ថ្លែង​ថា “បាទ​សព្វ​ថ្ងៃ​ខ្ញុំ​មិន​ទាន់​បាន​ផ្លាស់​ប្តូរ​ម៉ាក​យន្ត​នោះ​ទេ​បង​ តាំង​ពី​ចូល​សិល្បៈ​រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​ជិះ​ រថយន្ត​ម៉ាក​ Toyota Pruis ដដែល​បង មូល​ហេតុ​ដែល​ខ្ញុំ​មិន​ប្តូរ​រថយន្ត​ដោយ​សារ​តែ​ខ្ញុំ​យក​លុយ​ទៅ​ចាយ​លើ​ផ្ទះ​ និង​ខុន​ដូ សរុប​ទាំង​ពីរ​ហ្នឹង​អស់​ជិត​២០​ម៉ឺន​ដុល្លារ​​”។សម្រាប់​ខុន​ដូ​ដែល​នាយ​ ព្រែក​ ទិញ​ស្ថិត​នៅ​ម្តុំ​​ព្រែក​លៀប​ ចំណែក​ឯ​ផ្ទះ​វិញ​នៅ​ក្បែរប្រលាន​យន្ត​ហោះ​ភ្នំពេញ អន្តរជាតិ​។ បើ​និយាយ​ពី​ខុន​ដូ​វិញលោក​​ទិញ​ទុក​សម្រាប់​រស់​នៅ​ជា​មួយ​អនា​គត​ភរិយា​ ចំណែកឯផ្ទះ​វី​ញ​គឺ​ទុក​ឲ្យ​អ្នក​ម្តាយ​រស់​នៅ។ នាយ​ ព្រែក បន្ថែម​។

លេងសើចម៉េចបាន នាយព្រែក ទិញខុនដូ និងទិញផ្ទះ ឲ្យម្ដាយអស់ជិត២០ម៉ឺនដុល្លារអាមេរិក លេងសើចម៉េចបាន នាយព្រែក ទិញខុនដូ និងទិញផ្ទះ ឲ្យម្ដាយអស់ជិត២០ម៉ឺនដុល្លារអាមេរិក Reviewed by Unknown on December 23, 2017 Rating: 5

No comments:

Flickr Widget

Powered by Blogger.