ដួលម៉ូតូបែកមាត់ បាក់ធ្មេញ ស្រាប់តែនារីគូដណ្ដឹងមកដល់ បែជាស្ទុះទៅឱបក្រុមអ្នកសង្គ្រោះទៅវិញ ហើយនិយាយថា «អនាគតប្ដីអូន ខូចមុខអស់ហើយ…»
ភ្នំពេញ៖ យុវជនម្នាក់ខណៈដែលជិះម៉ូតូចេញពីធ្វើការ
ឆ្ពោះទៅផ្ទះជួល បែជាជួបគ្រោះថ្នាក់ចរាចរណ៍តាមផ្លូវ ដោយសារគេចពីរថយន្តដឹកសុីម៉ង់ត៍បើកឆ្លងផ្លូវ
ត្រូវបានរថយន្តកូរ៉េមួយគ្រឿងផ្សេងទៀត បើកច្រាស់ទិសកៀរ បណ្តាលឱ្យដួលជាច្រើនត្រឡប់ រងរបួសរយះពេញខ្លួន
បែកមាត់បាក់ធ្មេញ សន្លប់ស្តូកនៅកន្លែង នារីជាគូរដណ្តឹងមកទាន់ មិនយំឱបអនាគតស្វាមី បែជាមកស្រែកយំឱបអ្នកសង្គ្រោះទៅវិញ
។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅតាមផ្លូវជាតិលេខ៣
ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះមានឈ្មោះ សឿន កប ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាងកញ្ចក់
ស្នាក់នៅផ្ទះជួលក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត ភូមិស្គរទូង
ឃុំភ្នំកុង ស្រុកអង្គជ័យ ខេត្តកំពត រងរបួសរយះពេញខ្លួន បែកមាត់ បាក់ធ្មេញ សន្លប់ស្តូកនៅកន្លែង
ជនរងគ្រោះជិះម៉ូតូ មួយគ្រឿងម៉ាក វីវ៉ា ពណ៌ខ្មៅ ជាមធ្យោបាយ ។ មានគូរដណ្តឹង ឈ្មោះ ម៉ន
ស្រីអ៊ិត អាយុ ២១ឆ្នាំ មុខរបរ កម្មការនីរោងចក្រ ស្នាក់នៅ ក្នុងភូមិព្រៃស្ពឺ សង្កាត់ចោមចៅ២
មានស្រុកកំណើត ភូមិស្រែជា ឃុំចំបុី ស្រុកអង្គរជ័យ ខេត្តកំពត ។

តាមប្រភពនៅកន្លែង បានឱ្យដឹងថា មុនកើតហេតុ
ជនរងគ្រោះជិះម៉ូតូចេញពីធ្វើការងារ នៅមុខព្រលានយន្តហោះពោធិចិនតុង ឆ្ពោះទៅផ្ទះជួល ដោយធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣
ពីជើងទៅត្បូង មកដល់ចំណុចខាងលើ វ៉ាក់អើជាមួយរថយន្តដឹកស៊ីម៉ង់ត៍ កំពុងបត់ឆ្លងផ្លូវចូលយានដ្ឋាន
ខំប្រឹងគេច ត្រូវបានរថយន្ត កូរ៉េមួយគ្រឿង បើកច្រាសទិសគ្នា មកកៀរ បណ្តាលឱ្យ ដួលជាច្រើនត្រឡប់
របួសបាក់ធ្មេញ ហើយរថយន្តបង្ក បើករត់គេចទៅបាត់ ។
ុី ស្រុកអង្គរជ័យ ខេត្តកំពត ។

មួយសន្ធុះក្រោយមក
ខណៈដែលក្រុមសង្គ្រោះ របស់អង្គភាព៧១១ មកជួយអន្តរាគមន៍
ស្រាប់តែលេចមុខនារីម្នាក់ដែលអះអាងថា ខ្លួនត្រូវជាគូរដណ្តឹង របស់ជនរងគ្រោះ
មិនបានសួរនាំ ឬមើលយើញជនរងគ្រោះ បែជាគិតពីស្រែកយំឱបក្រុមអ្នកសង្គ្រោះទៅវិញ
ហើយថែមទាំងពោលពាក្យថា «អនាគតប្តីខ្ញុំ ខូចមុខមាត់អស់ហើយ មិនដឹងជាយ៉ាងណានោះទេ»
តែទោះជាយ៉ាងណាក្តី ក្រុមសង្គ្រោះ អនុវត្តន៍ តាមជំនាញរបស់ខ្លួន ដោយឆន្ទៈ មនុស្សធម៌
ដើម្បីជួយដល់ប្រជាពលរដ្ឋ ដោយមិនគិតថ្លៃ និងលួងនារីខាងលើ ជៀសវាងកើតបញ្ហាជាយថាហេតុ ។
ជនរងគ្រោះ
ត្រូវបានរថយន្តសង្គ្រោះ ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យព្រះកុសុមៈ
ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះ
អាសន្នរង់ចាំប្រគល់ជូនជនរងគ្រោះវិញពេលក្រោយ ៕

ដួលម៉ូតូបែកមាត់ បាក់ធ្មេញ ស្រាប់តែនារីគូដណ្ដឹងមកដល់ បែជាស្ទុះទៅឱបក្រុមអ្នកសង្គ្រោះទៅវិញ ហើយនិយាយថា «អនាគតប្ដីអូន ខូចមុខអស់ហើយ…»
Reviewed by Unknown
on
December 23, 2017
Rating:

No comments: