តារា និងផលិតករខ្មែរខកចិត្ត ជោលី លែង ស្វាមី មុនសម្ពោធភាពយន្ត
ភ្នំពេញៈ ដំណឹងលែងលះគ្នារបស់ប្តីប្រពន្ធតារាហូលីវូដ ដែលធ្លាប់ដឹកដៃគ្នាយ៉ាងត្រសងដូចជាលលកញីឈ្មោលនិងផ្អែមល្ហែម មកដឹកនាំថតនូវឈុតឆាកសម្រាប់វណ្ណកម្មភាពយន្ដខ្នាតអន្តរជាតិរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» ដែលមានលក្ខណៈបង្ហាញពីប្រវត្តិសាស្រ្តខ្មែរក្នុងសម័យរបបខ្មែរក្រហមគឺ អ្នកនាង អេនជេលីណា ជោលី និងស្វាមីលោក ប្រេត ភីត កាលពីបួនប្រាំខែមុននោះ បានធ្វើឲ្យផលិតករ និងតារាភាពយន្តខ្មែរប្រុសស្រី ដែលធ្លាប់បានសម្តែងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានរួមរស់ជាមួយគ្នាបានរយៈពេល ១២ ឆ្នាំមកនោះ។
ភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» ដែលឮល្បីថា បានចំណាយទុនផលិតអស់ជាង ៣០ លាន ដុល្លារ ដឹកនាំដោយកំពូលតារាស្រីហូលីវូដ និងផលិតករស្រីអាមេរិក អ្នកនាង អេនជេលីណា ជោលី បានថតចប់សព្វគ្រប់ហើយ ដែលបានមកផ្តិតយកទិដ្ឋភាពនៃឈុតឆាក ទីកន្លែងសម្តែងនៅស្រុកខ្មែរគឺខេត្តសៀមរាប និងខេត្តបាត់ដំបង ខណៈតួសម្តែងសំខាន់ៗក៏ជាខ្មែរ តែមិនទាន់បានចាក់បញ្ចាំងនៅឡើយនោះទេ។
ក្នុងបណ្ដឹងលែងលះរបស់ប្ដីប្រពន្ធកំពូលតារាហូលីវូដតម្លៃខ្លួនខ្ពស់ដែលល្បីមានទ្រព្យសម្បត្តិ ៣០០ លានដុល្លារ នោះមិនមានលើកពីហេតុផលលម្អិតដែលឈានដល់ការចែកផ្លូវគ្នានោះឡើយ។ ប៉ុន្តែយោងតាមគេហទំព័រ TMZ របស់អាមេរិក មូលហេតុដែលអ្នកនាង អេនជេលីណា ជោលី សម្រេចចិត្តលែងលះស្វាមីគឺដោយសារតែលោក ប្រេត ភីត មានស្នេហ៍លួចលាក់ជាមួយនឹងតារាភាពយន្តស្រី ជាតិបារាំងមិនទាន់លែងប្តីវ័យ ៤០ ឆ្នាំនាង ម៉ារីយ៉ាន ខ័រធីឡាដ។
ដំណឹងលែងលះដែលមិននឹកស្មានដល់របស់ប្តីប្រពន្ធ ដែលបានរួមរស់ជាមួយគ្នាតាំងពីឆ្នាំ ២០០៤ និងបានរៀបការពេញច្បាប់នៅឆ្នាំ ២០១៤ ក្រោមដំបូលនៃសុមង្គលមានកូនប្រុសស្រី ទាំងបង្កើត និងកូនចិញ្ចឹមសរុបចំនួន ៦ នាក់នោះក៏បង្កឲ្យមានការសម្តែងមតិសោកស្តាយពីផលិតករ និងតារាសម្តែងខ្មែរមួយចំនួនដែរ។
អ្នកនាង ស្វែង សុជាតា ជាតារាសម្តែងស្រីខ្មែរ ដែលបានសម្តែងក្នុងរឿង និងជាតារាស្រីមានភាពស្និទ្ធស្នាលនឹងអ្នកនាង អេនជេលីណា ជោលី បានសម្តែងការភ្ញាក់ផ្អើល និងសោកស្តាយថា៖ «ខ្ញុំគ្រាន់តែបានជ្រាបដំណឹងនេះតាមបណ្តាញហ្វេសប៊ុក តែមិនច្បាស់លាស់ថាលែងលះមែនឬទេ។ តែប្រសិនបើជាដំណឹងពិតមែននោះ នាងខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ហើយក៏មិនចង់ជឿដែរថាម៉េចពួកគាត់បែកគ្នាឆាប់យ៉ាងនេះព្រោះពួកគាត់ទើបតែមកដឹកនាំថតរឿងនៅស្រុកខ្មែរយើងនាពេលប្រមាណបួនប្រាំខែចុងក្រោយនេះសោះ!»។
ចំណែកតារាសម្តែងប្រុសខ្មែរលោក សាវិន ហ្វីលីព ដែលបានសម្តែងជាមេទាហានខ្មែរក្រហមនោះបង្ហោះសារតាមហ្វេសប៊ុកលោកថា៖ «សូមចូលរួមសោកស្តាយចំពោះការលែងលះលើកនេះរបស់កំពូលតារាហូលីវូដទាំង ២ ព្រោះរបត់ជីវិតគ្មានអ្វីទៀងទាត់នោះឡើយ សូម្បីតែរូបកាយរបស់យើងផងដែរ!»។
រីឯម្ចាស់គេហទំព័ររបស់ផលិតករ និងអ្នកនិពន្ធខ្មែរវ័យក្មេងវិញក៏បានបង្ហោះសារដែរថា៖ «ខ្ញុំចង់ឃើញពួកគាត់ដឹកដៃគ្នាមកសម្ពោធរឿង ជាមួយនឹងម៉ាដុក។ តែឥឡូវនេះពួកគាត់បានប្តឹងលែងលះគ្នាហើយ។ តើធ្វើម៉េចទៅ? ពិតជាខកចិត្តណាស់»៕

ភាពយន្តរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ឪពុកខ្ញុំ» ដែលឮល្បីថា បានចំណាយទុនផលិតអស់ជាង ៣០ លាន ដុល្លារ ដឹកនាំដោយកំពូលតារាស្រីហូលីវូដ និងផលិតករស្រីអាមេរិក អ្នកនាង អេនជេលីណា ជោលី បានថតចប់សព្វគ្រប់ហើយ ដែលបានមកផ្តិតយកទិដ្ឋភាពនៃឈុតឆាក ទីកន្លែងសម្តែងនៅស្រុកខ្មែរគឺខេត្តសៀមរាប និងខេត្តបាត់ដំបង ខណៈតួសម្តែងសំខាន់ៗក៏ជាខ្មែរ តែមិនទាន់បានចាក់បញ្ចាំងនៅឡើយនោះទេ។
ក្នុងបណ្ដឹងលែងលះរបស់ប្ដីប្រពន្ធកំពូលតារាហូលីវូដតម្លៃខ្លួនខ្ពស់ដែលល្បីមានទ្រព្យសម្បត្តិ ៣០០ លានដុល្លារ នោះមិនមានលើកពីហេតុផលលម្អិតដែលឈានដល់ការចែកផ្លូវគ្នានោះឡើយ។ ប៉ុន្តែយោងតាមគេហទំព័រ TMZ របស់អាមេរិក មូលហេតុដែលអ្នកនាង អេនជេលីណា ជោលី សម្រេចចិត្តលែងលះស្វាមីគឺដោយសារតែលោក ប្រេត ភីត មានស្នេហ៍លួចលាក់ជាមួយនឹងតារាភាពយន្តស្រី ជាតិបារាំងមិនទាន់លែងប្តីវ័យ ៤០ ឆ្នាំនាង ម៉ារីយ៉ាន ខ័រធីឡាដ។
ទី១ អ្នកនាង ជោលី និងតារាស្រីខ្មែរ ស្វែង សុជាតា ទី២ ជោលី និងតារាប្រុសខ្មែរលោក សាវិន ហ្វីលីព ។ ហ្វេសប៊ុក
អ្នកនាង ស្វែង សុជាតា ជាតារាសម្តែងស្រីខ្មែរ ដែលបានសម្តែងក្នុងរឿង និងជាតារាស្រីមានភាពស្និទ្ធស្នាលនឹងអ្នកនាង អេនជេលីណា ជោលី បានសម្តែងការភ្ញាក់ផ្អើល និងសោកស្តាយថា៖ «ខ្ញុំគ្រាន់តែបានជ្រាបដំណឹងនេះតាមបណ្តាញហ្វេសប៊ុក តែមិនច្បាស់លាស់ថាលែងលះមែនឬទេ។ តែប្រសិនបើជាដំណឹងពិតមែននោះ នាងខ្ញុំពិតជាសោកស្តាយខ្លាំងណាស់ ហើយក៏មិនចង់ជឿដែរថាម៉េចពួកគាត់បែកគ្នាឆាប់យ៉ាងនេះព្រោះពួកគាត់ទើបតែមកដឹកនាំថតរឿងនៅស្រុកខ្មែរយើងនាពេលប្រមាណបួនប្រាំខែចុងក្រោយនេះសោះ!»។
ចំណែកតារាសម្តែងប្រុសខ្មែរលោក សាវិន ហ្វីលីព ដែលបានសម្តែងជាមេទាហានខ្មែរក្រហមនោះបង្ហោះសារតាមហ្វេសប៊ុកលោកថា៖ «សូមចូលរួមសោកស្តាយចំពោះការលែងលះលើកនេះរបស់កំពូលតារាហូលីវូដទាំង ២ ព្រោះរបត់ជីវិតគ្មានអ្វីទៀងទាត់នោះឡើយ សូម្បីតែរូបកាយរបស់យើងផងដែរ!»។
រីឯម្ចាស់គេហទំព័ររបស់ផលិតករ និងអ្នកនិពន្ធខ្មែរវ័យក្មេងវិញក៏បានបង្ហោះសារដែរថា៖ «ខ្ញុំចង់ឃើញពួកគាត់ដឹកដៃគ្នាមកសម្ពោធរឿង ជាមួយនឹងម៉ាដុក។ តែឥឡូវនេះពួកគាត់បានប្តឹងលែងលះគ្នាហើយ។ តើធ្វើម៉េចទៅ? ពិតជាខកចិត្តណាស់»៕
ជោលី បណ្ដើរ ភីត ចូលរួមមហោស្រពភាពយន្តអន្តរជាតិកម្ពុជាឆ្នាំមុន។ CIFF
ប្រភព៖ ភ្នំពេញប៉ុស្ត៏
តារា និងផលិតករខ្មែរខកចិត្ត ជោលី លែង ស្វាមី មុនសម្ពោធភាពយន្ត
Reviewed by Unknown
on
September 23, 2016
Rating:

No comments: