កញ្ញា លី អ៊ីវ៉ាធីណា លេងស្ទីល ស៊ិចស៊ីជាមួយនឹងបុរសសង្ហារ ម្នាក់ធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក
ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ តារាចម្រៀងស្រី កញ្ញា លី អ៊ីវ៉ាធីណា ហាក់ដូចជារាងស្ងប់ស្ងាត់ច្រើន ក្រោយរឿងរ៉ាវមួយចំនួនបានកើតឡើង។ តែយ៉ាងណាមិញកាលពីម្សិលមិញនេះដែរ កញ្ញាបានបង្ហោះរូបថតថ្មីចំនួន ៤សន្លឹក ដែលពិតជាប្លែកជាងសព្វមួយដងខ្លាំងណាស់។
នៅលើទំព័រហ្វេសប៊ុករបស់តារាស្រី លី អ៊ីវ៉ាធីណាបានទម្លាយរូបថតប៉ុន្មានប៉ុស្តិ៍ ជាមួយបុរសសាច់ដុំធំៗដ៏ស្រស់សង្ហារម្នាក់ ក្នុងកាយវិការស្និទ្ធស្នាល និងមានរូបខ្លះ ត្រូវបានបុរសរូបនោះអោបថើបទៀតផង។
ទោះជាយ៉ាងណា បើតាមការសរសេរបញ្ជាក់ នៅលើគណនីហ្វេសប៊ុករបស់កញ្ញា លី អ៊ីវ៉ាធីណាឲ្យដឹងថា រូបថតទាំងនេះ គ្រាន់តែជាឈុតឆាកថតបទចម្រៀងថ្មី របស់នាងប៉ុណ្ណោះ ដែលមានចំណងជើងថា «Babe I am Sorry» ។
អ្នកគាំទ្រជាច្រើនមានការចាប់អារម្មណ៍ ទៅលើរូបថត នៃវីដេអូចម្រៀងថ្មីរបស់នាង ដែលពិតជាស៊ិចស៊ីមិនធម្មតា ជាមួយនឹងឈុតបីគីនីរឹបរាង បញ្ចេញសាច់ ហើយថែមទាំងអោបរឹត ស្រើបស្រាបជាមួយប្រុសសង្ហារទៀត។ ចំណែកតួប្រុសដែលថតស្និទ្ធស្នាលជាមួយ កញ្ញា លី អ៊ីវ៉ាធីណា ត្រូវបានគេដឹងថា ជាអតីត Freshie Boy គឺលោក មូល សារ៉ាវ៉ាន់ ដែលបច្ចុប្បន្ន រូបលោកទទួលបានការថតសម្តែង និងវីដេអូចម្រៀងជាច្រើនតាមបណ្តាផលិតកម្មនានាផងដែរ៕
តោះទស្សនារូបថតស៊ិចស៊ីរបស់ កញ្ញា លី អ៊ីវ៉ាធីណា បន្តិចទៅមើល៍!



ប្រភព៖ khmerload
កញ្ញា លី អ៊ីវ៉ាធីណា លេងស្ទីល ស៊ិចស៊ីជាមួយនឹងបុរសសង្ហារ ម្នាក់ធ្វើឲ្យអ្នកគាំទ្រប្លែកភ្នែក
Reviewed by Unknown
on
September 23, 2016
Rating:

No comments: