ទទួលទាន​ត្រសក់​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព

ត្រសក់​ជា​បន្លែ​ដែល​គេ​និយម​ដាំ​ច្រើន​ជាងគេ​លំដាប់​ទី​៤​ក្នុង​ពិភពលោក និង​ត្រូវ​បាន​ដាក់​បញ្ចូល​ទៅ​ក្នុង​ប្រភេទ​អាហារ​ឈរ​នៅ​លំដាប់​លើ​គេ​ខាង​ ការ​ផ្តល់​អត្ថប្រយោជន៍​ដល់​សុខភាព​ទូទៅ ។ ខាងក្រោម​នេះ​ជា​អត្ថប្រយោជន៍​សុខភាព​របស់​វា ៖
១-​ផ្តល់​សារធាតុ​ទឹក​ដល់​រាង​កាយ ៖ ប្រសិនជា​លោក​អ្នក​ជាប់រវល់​មិន​បាន​ទទួលទាន​ទឹក​គ្រប់គ្រាន់ សូម​ទទួលទាន​ផ្លែ​ត្រសក់ផ្អរ​ត្រជាក់​ដែល​មាន​សារធាតុ​ទឹក​៩០​ភាគរយ ។ វា​នឹង​ជួយ​ប៉ះប៉ូវ​សងការ​បាត់បង់​ជាតិ​ទឹក​របស់​អ្នក ។
២-​កាត់​បន្ថយកម្ដៅ​ទាំង​ក្នុង​និង​ក្រៅ​រាង​កាយ ៖ យក​ត្រសក់​ចិតជា​ចំណិត​បិទ​លើ​ស្បែក​នឹង​ជួយ​បន្ថយ​ការ​រលាក​ដោយ​កម្ដៅថ្ងៃ ។
៣-​កម្ចាត់​ជាតិពុល​ចេញពី​រាង​កាយ ៖ សារធាតុ​ទឹក​ក្នុង​ផ្លែ​ត្រសក់​ដើរតួ​ជា​អំបោស​ជួយ​បោសសម្អាត​កាក​សំណល់​ មិនល្អ​ចេញពី​រាង​កាយ​។ ក្នុង​ករណី​ទទួលទាន​ជា​ប្រចាំ ត្រសក់​នឹង​ជួយ​រំលាយ​ក្រួស​ក្នុង​តម្រងនោម ។
៤-​ជួយ​បំពេញបន្ថែម​នូវ​វីតាមីន​ដែល​រាង​កាយ​ត្រូវការ​ប្រចាំ​ថ្ងៃ ៖ ត្រសក់​ផ្ទុក​ទៅ​ដោយ​បណ្តា​វីតាមីន​ដែល​រាង​កាយ​ត្រូវការ​ចាំបាច់​ប្រចាំ​ ថ្ងៃ ក្នុង​នោះ​មាន​ដូច​ជា វីតាមីន A , B និង C​។ វីតាមីន​ទាំងនេះ​ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​ការពារ​រាង​កាយ ធ្វើ​ឱ្យ​អ្នក​ស្រស់ស្រាយ និង​ពោរពេញ​ដោយ​ថាមពល ។ អត្ថប្រយោជន៍​របស់​វា​នឹង​រឹតតែ​ខ្លាំង​ប្រសិនជា​គេ​ទទួលទាន​ជាមួយ​ការ៉ុត និង​ស្ពៃ spinach​ជាដើម ។ សូម​ទទួលទាន​ទាំង​សម្បក ដ្បិត​នៅ​លើស​សម្បក​ត្រសក់​មាន​ផ្ទុក​វីតាមីន C ប្រហែលជា​១២​ភាគរយ​នៃ​តម្រូវការ​ប្រចាំ​ថ្ងៃ​របស់​រាង​កាយ ។
៥-​ជួយ​រំលាយ​អាហារ​និង​បញ្ចុះទម្ងន់​ខ្លួន ៖ យោង​លើ​ភាព​លើសលប់​នៃ​សារធាតុ​ទឹក​និង​បរិមាណ​កាឡូរី​ទាប ត្រសក់​ជា​ជម្រើស​ល្អ​មួយ​សម្រាប់​អ្នក​ដែល​ចង់​បញ្ចុះទម្ងន់ ។ ដោយឡែក ការ​ខាំ​ទំពា​វា​នឹង​ជួយ​ឱ្យ​ថ្គាម​ធ្វើការ​បាន​ល្អ ហើយ​សារធាតុ​សរសៃ​របស់​វា​នឹង​ជួយ​សម្រួល​ដល់​ការ​រំលាយ​អាហារ​ផង​ដែរ ។ សម្រាប់​អ្នក​ដែល​ឧស្សាហ៍​ទល់លាមក ទទួលទាន​ត្រសក់​រាល់ថ្ងៃ​គឺជា​ជម្រើស​ល្អ​មួយ ។
៦-​ជួយ​រក្សា​សម្ពាធ​ឈាម កាត់​បន្ថយ​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ​ល​និង​បញ្ចៀស​ការ​កើត​មាន​ជំងឺ​ ទឹកនោមផ្អែម ៖ ទឹក​ត្រសក់​ផ្ទុក​អ័រម៉ូន​ដែល​បណ្តា​កោសិកា​លំពែង​ត្រូវការ​ជា​ចាំបាច់​ ដើម្បី​ផលិត​អាំង​ស៊ុ​យ​លី​ន​ចែកចាយ​ក្នុង​រាង​កាយ ។ ចំណែក​សមាសធាតុ sterols ក្នុង​ត្រសក់​មាន​ប្រសិទ្ធភាព​ជួយ​កាត់​បន្ថយ​កម្រិត​ខ្លាញ់​កូ​ឡេ​ស្តេ​រ៉ូ ​ល ។ ក្រៅពី​នេះ​ទៀត វា​មាន​ផ្ទុក​សារធាតុ​សរសៃ ប៉ូ​តា​ស្យូ​ម និង​ម៉ាញេស្យូម​យ៉ាងច្រើន​។ សូម​បញ្ជាក់​ថា សារធាតុចិញ្ចឹម​ទាំងនេះ​ធ្វើការ​ដោយ​ប្រសិទ្ធភាព​បំផុត​លើ​ការ​រក្សា​សម្ពាធ ​ឈាម​ឱ្យ​ស្ថិត​ក្នុង​កម្រិត​ធម្មតា ។
៧-​ជួយ​ជំរុញ​ដល់​សុខភាព​សន្លាក់ បន្ថយ​ការ​ឈឺចាប់​ពី​ជំងឺ​សន្លាក់ ៖ វត្តមាន​ដ៏​ច្រើន​លើសលប់​នៃ​សារធាតុ​រ៉ែ ស៊ី​លី​កា​បាន​ជួយ​ជំរុញ​ដល់​សុខភាព​សន្លាក់​តាម​រយៈ​ការ​ពង្រឹង​ដល់​ជាលិកា ​ត​ភ្ជាប់​នានា ៕
ប្រភព៖everyday
ទទួលទាន​ត្រសក់​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព ទទួលទាន​ត្រសក់​ផ្តល់​អត្ថប្រយោជន៍​ច្រើន​យ៉ាង​ដល់​សុខភាព Reviewed by Unknown on May 09, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.