ពីមុនកម្រមានណាស់ ឥឡូវគ្រោះថ្នាក់ញឹកញាប់ណាស់
ខេត្តកំពត ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ចម្លែក និងកម្រមានមួយបានកើតឡើងកាលពីវេលាម៉ោងជាង១០យប់ ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ បណ្ដាលឲ្យបុរស២នាក់បានស្លាប់ ដោយសារតែជិះម៉ូតូទៅបុករថយន្តភ្លើងដែលកំពុងឆ្លងកាត់ផ្លូវជាតិលេខ ៣១ ស្ថិតក្នុងភូមិគាថាវង្សក្រោម ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះក្នុងហេតុការណ៍នេះមាន ១-ឈ្មោះ តយ វណ្ណរ៉ា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិគាថាវង្សលើ ឃុំត្រពាំងសាលាខាងលិច និង ២-ឈ្មោះ ផាប់ សាវិន អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងក្តុល ឃុំត្រពាំងសាលាខាងលិច ស្រុកបន្ទាយមាន ខេត្តកំពត ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងទៀតថា កាលពីវេលាម៉ោងប្រមាណជាង១០យប់ ថ្ងៃទី៧ឧសភា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយបុរស២នាក់បានជិះម៉ូតូ ១គ្រឿងបុករថភ្លើងដែលកំពុងឆ្លងកាត់ផ្លូវជាតិលេខ៣១បណ្ដាលឲ្យបុរស ម្នាក់បានស្លាប់ភ្លាមៗ និងបុរសម្នាក់រងរបួសធ្ងន់ធ្ងររហូតមិនអាចជួយសង្គ្រោះបានក៏បាន ស្លាប់ដែរពេលបញ្ជូនដល់មន្ទីរពេទ្យ ៕

ប្រភព៖everyday

Reviewed by Unknown
on
May 09, 2016
Rating:
No comments: