រដ្ឋាភិបាលស្នើឱ្យបណ្ដាម្ចាស់ស្ថានីយប្រេងឥន្ធនៈបញ្ចុះតម្លៃប្រេង
អស់រយៈពេល២ឆ្នាំ បន្ទាប់ពីការធ្លាក់ចុះនៃតម្លៃប្រេងនៅលើទីផ្សារពិភពលោក ក៏ជាពេលវេលាដែលតម្លៃប្រេងនៅប្រទេសមីយ៉ាន់ម៉ា ត្រូវតែបញ្ចុះតម្លៃទៅតាមនោះដែរ ។ នេះបើតាមការលើកឡើងរបស់រដ្ឋាភិបាលទៅកាន់ម្ចាស់ស្ថានីយប្រេងឥន្ធនៈ ។
អគ្គនាយកនៃសហគ្រាសប្រេងឥន្ធនៈមីយ៉ាន់ម៉ា (MPPE) លោក Thant Zin បានមានប្រសាសន៍ថា ៖ « ស្ថានីយប្រេងឥន្ធនៈទាំងឡាយគួរតែបញ្ចុះតម្លៃលក់របស់ខ្លួន ដែលធ្វើឲ្យអតិថិជនអាចមានលទ្ធភាពប្រើប្រាស់ប្រេងឥន្ធនៈបាន ប៉ុន្តែនៅតែអាចរក្សាប្រាក់ចំណេញបាន។ បើតាមច្បាប់ ម្ចាស់ស្ថានីយប្រេងឥន្ធនៈអាចមានសិទ្ធិកំណត់តម្លៃលក់ដោយខ្លួនឯងបាន » ។
លោកបន្តថា ៖ « ជំហាននៃការបញ្ចុះតម្លៃប្រេង គឺត្រូវបញ្ចុះចាប់ពី១០០ដុល្លារក្នុង១បារ៉ែល រហូតដល់៥០ដុល្លារក្នុង១បារ៉ែល ។ ក្រសួងថាមពលបានបង្កើតគណៈកម្មការមួយ ដើម្បីជំរុញដល់ឧស្សាហកម្មឱ្យទម្លាក់តម្លៃប្រេងតាមដែលអាចធ្វើទៅ បាន » ។
លោកបន្ថែមថា ៖ « តម្លៃប្រេងឥន្ធនៈសកលបានធ្លាក់ចុះ ប៉ុន្តែតម្លៃប្រេងក្នុងស្រុកនៅតែបន្តកើនឡើង ។ តម្លៃប្រេងសកលប្រហែលជាកំពុងកើនឡើងនាពេលបច្ចុប្បន្ន ហើយអត្រាប្តូរប្រាក់ខ្យាដ និងប្រាក់ដុល្លារមានលក្ខណៈអំណោយផល តែខ្ញុំយល់ឃើញថា តម្លៃប្រេងក្នុងស្រុកគ្មានអ្វីប្រែប្រួលឡើយ » ។
ចំណែកលោក Win Myint លេខាធិការនៃសមាគមប្រេងឥន្ធនៈមីយ៉ាន់ម៉ា បានលើកឡើងថា ៖ « វាជាការពិតដែលតម្លៃប្រេងក្នុងស្រុកមិនបានធ្លាក់ចុះភ្លាមៗទៅ តាមតម្លៃប្រេងសកល ប៉ុន្តែយើងប្រាកដជាអាចធ្វើតាមបាន ។ ទោះជាយើងណា យើងនឹងឆ្លើយតបក្នុងមួយរយៈពេលក្រោយ » ។

ខណៈមានការសន្យាថា នឹងកំណត់តម្លៃប្រេងទៅតាមទីផ្សារអន្តរជាតិនាពេលអនាគតនោះ លោក Win Myint បានបញ្ជាក់ថា ៖ « ភាពខុសគ្នានៃតម្លៃ គឺមិនអាចចៀសផុតឡើយ ដោយសារតែអ្នកលក់រាយធំៗកំពុងប្រកួតប្រជែងជាមួយអ្នកលក់តូចៗ » ៕
ប្រភព៖everyday
រដ្ឋាភិបាលស្នើឱ្យបណ្ដាម្ចាស់ស្ថានីយប្រេងឥន្ធនៈបញ្ចុះតម្លៃប្រេង
Reviewed by Unknown
on
May 10, 2016
Rating:
No comments: