កូរ៉េខាងជើងបានប្តេជ្ញាថា នឹងមិនប្រើអាវុធនុយក្លេអ៊ែរទេ លុះត្រាណាតែមានការគម្រាមកំហែង
ទីភ្នាក់ងារបណ្តាញព័ត៌មានរដ្ឋនៃប្រទេសកូរ៉េខាងជើង បានប្រាប់ឲ្យដឹងថា លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានប្រាប់សមាជគណបក្សកាន់អំណាចថា ប្រទេសរបស់ខ្លួន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប្រសិនបើបូរណភាពទឹកដីរបស់ខ្លួនមិនបានទទួលរងការគំរាមកំហែងដោយ មហាអំណាចនុយក្លេអ៊ែរផ្សេងទៀតទេនោះ។
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន KCNA បានប្រាប់ឲ្យដឹងថាលោក គីម ជុងអ៊ុន ក៏មានឆន្ទៈធ្វើឲ្យមានទំនាក់ទំនងប្រក្រតីភាពឡើងវិញជាមួយរដ្ឋនានា ដែលមានអារិភាពជាមួយរដ្ឋាភិបាលទីក្រុងព្យុងយ៉ាង ហើយបានរាយការណ៍ទៀតថាលោក គីម ជុងអ៊ុន បានអំពាវនាវឲ្យមានការចរចាកាន់តែច្រើនឡើងជាមួយកូរ៉េខាងត្បូង ដើម្បីកាត់បន្ថយការមិនទុកចិត្តគ្នាហើយការយល់ច្រឡំកាន់តែខ្លាំងនៅ ពេលអនាគត។
សេចក្តីរាយការណ៍នោះបានដកស្រង់សម្តីរបស់លោកគីមមកចុះផ្សាយថា «ក្នុងឋានៈជា រដ្ឋនុយក្លេអ៊ែរដែលមានការទទួលខុសត្រូវ សាធារណរដ្ឋរបស់យើង នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ ប្រសិនបើបូរណភាពទឹកដីរបស់យើង មិនរងការឈ្លានពានពីកងកម្លាំងអារិភាពដោយអាវុធនុយក្លេអ៊ែរទេ»។
គេមិនទាន់ដឹងច្បាស់នៅឡើយថា តើការសន្យារបស់លោកគីម ចង្អុលបង្ហាញពីការផ្លាស់ប្តូរណាមួយនូវគោលជំហររបស់កូរ៉េខាងជើង ចំពោះប្រទេសជិតខាងរបស់ខ្លួននិងសហរដ្ឋអាមេរិកដែរឬទេ។ កាលពីខែមីនា កូរ៉េខាងជើងបានគម្រាមវាយប្រហារអាវុធនុយក្លេអ៊ែរ ដោយមិនរើសមុខទៅលើសហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងនៅក្នុងការ ឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នា។
អត្ថាធិប្បាយរបស់លោក គីម ជុងអ៊ុន កាលពីថ្ងៃសុក្រទៅកាន់ប្រតិភូ៣.៤០០នាក់ បានកើតមានឡើងនៅពេលដែលកូរ៉េខាងត្បូងឃ្លាំមើលប្រកបដោយការប្រុង ប្រយ័ត្នខ្ពស់លើការគម្រាមកំហែងនៃការសាកល្បងទាក់ទិននឹងអាវុធ នុយក្លេអ៊ែរដោយកូរ៉េខាងជើងនៅពេលអានាគតឆាប់ៗនេះ។
អង្គការសហប្រជាជាតិ បានដាក់ទណ្ឌកម្មយ៉ាងខ្លាំងប្រឆាំងនឹងរដ្ឋាភិបាលក្រុងព្យុងយ៉ាងកាល ពីខែមីនា បន្ទាប់ពីការសាកល្បងលើកទី៤របស់រដ្ឋកុម្មុយនិស្តនេះនិងការបាញ់ បង្ហោះកាំជ្រួចរយៈចម្ងាយឆ្ងាយដែលត្រូវបានគេមើលជាទូទៅឃើញថា ជាការលាក់បំបាំងការសាកល្បងកាំជ្រួចមីស៊ីលប៉ាលីស្ទិក៕

លោក គីម ជុងអ៊ុន (ខាងលើ) មេដឹកនាំកូរ៉េខាងជើង បានប្រាប់សមាជគណបក្សកាន់អំណាចថា ប្រទេសរបស់ខ្លួន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរទេ ប្រសិនបើបូរណភាពទឹកដីរបស់ខ្លួនមិនបានទទួលរងការគំរាមកំហែងដោយ មហាអំណាចនុយក្លេអ៊ែរផ្សេងទៀតទេនោះ។
ប្រភព៖ VOA
កូរ៉េខាងជើងបានប្តេជ្ញាថា នឹងមិនប្រើអាវុធនុយក្លេអ៊ែរទេ លុះត្រាណាតែមានការគម្រាមកំហែង
Reviewed by Unknown
on
May 08, 2016
Rating:
No comments: