ស្លាប់៥នាក់ រងរបួសធ្ងន់ស្រាល១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស
ស្លាប់៥នាក់ រងរបួសធ្ងន់ស្រាល១៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី៨ ខែឧសភាម្សិលមិញ៖
(ភ្នំពេញ)៖ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៦ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក ក្នុងនោះយប់៤លើក បណ្តាលឲ្យមនុស្សស្លាប់៥នាក់ រងរបួសធ្ងន់១០នាក់ និងរបួសស្រាល៦នាក់ នេះបើតាមការចុះផ្សាយរបស់ គេហទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន១៥គ្រឿង រួមមានម៉ូតូចំនួន៨គ្រឿង, រថយន្តធុនតូច៦គ្រឿង, រថយន្តធុនធំ១គ្រឿង, ថ្មើរជើង១នាក់ ហើយមូលហេតុដែលបណ្តាលឲ្យ កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក, មិនប្រកាន់ស្តាំ១លើក, ប្រជែងគ្រោះថ្នាក់១លើក, មិនគោរពសិទ្ធិ១លើក, បត់គ្រោះថ្នាក់១លើក, ងងុយដេក១លើក ក្នុងនោះ មិនពាក់មួកពេលគ្រោះថ្នាក់១២នាក់ យប់៥នាក់។
ជាមួយគ្នានេះ លទ្ធផលត្រួតពិនិត្យការ អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៣,៧៨៣គ្រឿង, អប់រំ ១,៦៣២គ្រឿង, ពិន័យ ២,១៥១គ្រឿង៕

ប្រភព៖Fresh News

Reviewed by Unknown
on
May 08, 2016
Rating:
No comments: