ដេនី ក្វាន់ វាយបកអ្នករិះគន់

ភ្នំពេញ: ពាក់ព័ន្ធនឹងការរិះគន់ ដែលបន្តការវាយប្រហារថា ដេនី ក្វាន់ តុបតែងខ្លួនស៊ិចស៊ី នៅថ្ងៃខួបកំណើត កាលពីថ្ងៃទី៥ ឧសភា នោះកញ្ញានិយាយថា កញ្ញាមិនបានស្លៀកពាក់ស៊ិចស៊ី ដើម្បីទាក់ទាញតាតា ឬដើម្បីធ្វើជាធ្នាក់រកបុរសអ្នកមាននោះទេ។
កញ្ញានិយាយថា គ្រួសារកញ្ញាមានលទ្ធភាពគ្រប់គ្រាន់ ដោយមិនបាច់លក់ខ្លួន ឬយកខ្លួនទៅប្ដូរដើម្បីមានបាននោះទេ។ នាងថាខ្លួនមានស្ថានីយចាក់សាំងផ្ទាល់ខ្លួន និងមានមុខជំនួញច្រើនទៀត ដែលមុខជំនួញទាំងនោះ គឺអាចប៉ះប៉ូវនូវភាពខ្វះខាតរបស់ខ្លួន ដោយមិនបាច់លក់ខ្លួននោះឡើយ។
នាងបានវាយប្រហារចំៗ ទៅកាន់បុគ្គលមួយចំនួន ដែលបានប្រៀបធៀប នាងថាស្លៀកស៊ិចស៊ីដែលគួរតែក្រសួងវប្បធម៌ ដាក់ចេញវិធានការបញ្ឈប់ឲ្យនាងបន្តអាជីពជាតារាសិល្បៈ។ នាងថានាងស្លៀកស៊ិចស៊ីតែក្នុងកម្មវិធីឯកជនប៉ុណ្ណោះ ដោយមិនមែនឡើងឆាក ឬច្រៀងឲ្យមហាជនមើលនោះទេ ដូច្នេះចំពោះការប្រៀបធៀបនាង និងតារាចម្រៀង ឆៃលី ដាឡែន គឺជារឿងផ្សេងគ្នា។
នាងក្រៅពីចូលចិត្តស៊ិចស៊ី នាងក៏បានតុបតែងខ្លួនដោយសំលៀកបំពាក់បុរាណបែបខ្មែរ និងបានធ្វើបុណ្យដាក់ទានផងដែរ ប៉ុន្តែមិនដែលឃើញអ្នកបង្ហាញការរិះគន់ទាំងនោះចែកចាយរូបភាព និងសកម្មភាពល្អៗរបស់នាង ឲ្យឃើញជាសាធារណៈឡើយ ដោយចាំតែចាប់យកចំណុចអវិជ្ជមាន មកធ្វើការវាយប្រហារប៉ុណ្ណោះ។
នាងធ្លាប់បានថ្លែងដោយផ្ទាល់មាត់ថា មកពីនាងមិនចូលចិត្តធ្វើបុណ្យដាក់ទាន រួចហៅអ្នកកាសែតឲ្យចុះផ្សាយទើបគេមិនសូវបានដឹង ហើយនាងមិនមែន ចេះតែខំចំណាយលុយទិញសំលៀកបំពាក់ថ្លៃៗ ដោយមិនចេះបរិច្ចាគជួយដល់សង្គមដូចការរិះគន់ឡើយ។ មកទល់ពេលនេះគេកត់សម្គាល់ថាវីដេអូវាយបក ទៅកាន់អ្នករិះគន់ចំពោះនាងត្រូវគេចែកចាយ យ៉ាងទូលំទូលាយនៅលើហ្វេសប៊ុក៕photo_2016-05-10_11-54-01 (2)
photo_2016-05-10_11-54-01photo_2016-05-10_11-54-00 (2)photo_2016-05-10_11-54-00photo_2016-05-10_11-53-58 (2)
ប្រភព៖POSTNEWS
ដេនី ក្វាន់ វាយបកអ្នករិះគន់ ដេនី ក្វាន់ វាយបកអ្នករិះគន់ Reviewed by Unknown on May 10, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.