ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯក​ទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី

១.​ក្តី​រំពឹង​៖ ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី​បាន​គោរព​តាម​គោលការណ៍​វិន័យ​របស់​ក្រុម ព្រមទាំង​ការ​ការពារ​យ៉ាង​ស្វិតស្វាញ ហើយ​នេះ​ក៏​ជា​លក្ខណៈ​ពិសេស​មួយ​នៃ​ជ័យជម្នះ​របស់​ក្រុម​ជម្រើសជាតិ​ក្រិ​ក​កាលពី​ឆ្នាំ​២០០៤​ដែរ ។
ផ្ទុយ​មក​វិញ គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី​លោក Anghel Iordanescu មិន​មាន​អ្វី​ព្រួយបារម្ភ​ចំពោះ​ក្រុម​របស់​លោក​ដែល​បាន​ឈរ​នៅ​លេខ​រៀង​ទី​១៦​នៃ​ចំណាត់ថ្នាក់​ពិភពលោក​ទេ​។ ភាព​ជាក់ស្តែង​របស់​ក្រុម​នេះ​បាន​ជាប់​ក្នុង​កំណត់​ត្រា​នៃ​ការ​ការពារ​បាន​យ៉ាង​ល្អ​ក្នុង​វគ្គ​ជម្រុះ​ប៉ុន្តែ​កង្វះ​កីឡាករ​ក្នុង​ការ​ចូល​លេង​នៅ​លី​ក​កំពូល​អឺរ៉ុប ។
មួយវិញទៀត​ចំពោះ​ក្រុម​ដែល​ទទួល​បាន​២​ពិន្ទុ​ក្នុង​វគ្គ​ជម្រុះ គួរតែ​ត្រូវ​បាន​ទទួល​ការ​កោតសរសើរ​ខ្លះ ក៏​ប៉ុន្តែ​នៅ​ពេល​ដែល​ក្រុម​នេះ​ត្រូវ​បាន​បំបាក់​ដោយ​ក្រុម​ជម្រើសជាតិ Northern Ireland, Hungry, Finland, the Farose និង Greece ហាក់ដូចជា​មិនសូវ​ពិបាក​ប៉ុន្មាន​ទេ​។ បារាំង និង ស្វ៊ី​ស គួរតែ​បំបាក់​ពួក​គេ​នៅ​ក្នុង​ជុំ​ទី​១ ។ ការ​ដាក់​ចំណាត់ថ្នាក់​ពិភពលោក​របស់ FIFA គឺ​មិន​ត្រឹមត្រូវ ព្រោះ​ដោយ​ភាព​ជាក់ស្តែង​គឺ​រូ​ម៉ា​នី​ឈរ​នៅ​លេខ​រៀង​ទី​៧​នៅ​ឆ្នាំ​នេះ ។
២.​លទ្ធផល​ល្អ​៖ ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី​បាន​ឈាន​ដល់​វគ្គ​៨​ក្រុម​ចុង​ក្រោយ​កាលពី​ឆ្នាំ ២០០០ ដោយ​បាន​យកឈ្នះ​ប្រទេស​អង់គ្លេស​នៅ​ក្នុង​ការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​នៅ​នាទី​ចុង​ក្រោយ ដោយ​កីឡាករ Phil Neville ។ ហើយ​នេះ​គឺជា​ជ័យជម្នះ​តែ​មួយ​គត់​របស់​ក្រុម​នេះ​នៅ​ក្នុង​ការ​ប្រកួត​១៣​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​European Championship ។ 
៣-​កីឡាករ​ក្នុង​ចំណាប់អារម្មណ៍​៖ ខ្សែ​ការ ពារ​កីឡាករ Vlad Chiriches​។ បន្ទាប់​ពី​បាន​ចូល​លេង​ឱ្យ​ក្លិប Tottenham អស់​រយៈពេល​២​រដូវ​កាល​មក កីឡាករ​រូប​នេះ​ក៏​បាន​ចូល​លេង​ក្នុង​ក្លិប Napoli ។ ទោះបីជា​យ៉ាងណា​Chiriches នៅ​តែ​ជា​ខ្សែការពារ​ដ៏​សំខាន់​ម្នាក់​របស់​ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី ។
៤.​គ្រូបង្វឹក​៖ លោក Anghel Iordanescu ត្រូវ​បាន​តែងតាំង​ជា​លើក​ទី​៣​កាលពី​ខែតុលា​ឆ្នាំ​២០១៤ ។ គ្រូបង្វឹក​រូប​នេះ​មិន​ចង់​បន្ត​តំណែង​នេះ​ទេ ប៉ុន្តែ​ដោយសារ​តែ​មានការ​អង្វរ​ព្រោះ​លោក​មានបទពិសោធន៍​ច្រើន​ក្នុង​ការ​បង្វឹក​ទើប​លោក​យល់ព្រម ។ ក្នុង​វ័យ​៦៥​ឆ្នាំ លោក Iordanescu បាន​ដឹកនាំ​ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី​ឈ្នះ​ការ​ប្រកួត​ធំ​ៗ៣​លើក​នៅ​ក្នុង​ឆ្នាំ​១៩៩០ បន្ទាប់​មក​លោក​ក៏​បាន​បន្ត​តំណែង​ពី​ឆ្នាំ​២០០២-២០០៤​។ ក្រោយមក​លោក Iordanescu បាន​លាលែង​ពី​វិស័យ​កីឡាបាល់ទាត់​ដោយ​បាន​ចូល​បម្រើ​ជា​សមាជិក​ព្រឹទ្ធសភា​ចន្លោះ​ឆ្នាំ ២០០៨ និង ២០១២ ។
៥.​បញ្ជី​ឈ្មោះ​សមាសភាព​កីឡាករ​សរុប(​បណ្តោះអាសន្ន​)៖ 
-​អ្នកចាំទី​៖ Ciprian Tatarusanu (Fiorentina), Costel Pantilimon (Watford), Silviu Lung Jr.( Astra Giurgiu) ។
-​ខ្សែការពារ​៖ Vlad Chiriches (Captain)( Napoli), Dragos Grigore (Al-Sailiya), Alexandru Matel (Dinamo Zagreb), Valerica Gaman (Astra Giurgiu), Cristian Sapunaru (Pandurii Targu Jiu), Cosmin Moti (Ludogorets Razgrad), Steliano Filip (Dinamo Bucuresti), Alin Tosca (Steaua Bucuresti) ។
-​ខ្សែបម្រើ​៖ Gabriel Torje (Osmanlıspor), Mihai Pintilii (Steaua Bucuresti), Ovidiu Hoban (Hapoel Be’er Sheva), Lucian Sanmartean (Al-Ittihad), Adrian Popa (Steaua Bucuresti), Adrian Ropotan (Pandurii Targu Jiu), Nicolae Stanciu (Steaua Bucuresti), Florin Tanase (Viitorul Constanta) ។
-​ខ្សែប្រយុទ្ធ​៖ Bogdan Stancu (Gençlerbirligi), Claudiu Keseru (Ludogorets Razgrad), Raul Rusescu (Osmanlıspor), Florin Andone (Cordoba), Andrei Ivan (CSU Craiova), Ioan Hora (Pandurii Targu Jiu) ៕

 
ប្រភព៖កោះសន្តិភាព
ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯក​ទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី ដំណើរ​ឆ្ពោះទៅ​កាន់ការ​ប្រកួត​រើស​ជើងឯក​ទ្វីបអឺរ៉ុប​2016​របស់​ក្រុម​ជម្រើសជាតិ​រូ​ម៉ា​នី Reviewed by Unknown on May 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.