ហួសចិត្ត! ផ្អើលពេញភូមិកំពុងរកត្រី ស្រាប់តែឃើញទូកបុរាណ អាយុជាង១០០ឆ្នាំ ប្រជាជននាំគ្នាអុជធូប សុំលេខឆ្នោតព្រាត….


កាលពីពេលថ្មីៗកន្លងមកនេះ ក្រុមអ្នកកាសែត បានចុះផ្សាយ ពីខេត្ត Nakhon Sithamarath ថា មានប្រជាជនជាច្រើន បានប្រទះឃើញទូកបុរាណ ធ្វើឡើងពីដើមគគីរ ដែលមានអាយុមិនក្រោម១០០ឆ្នាំនោះឡើយ ហើយប្រជាជនបានប្រទះឃើញទូកនេះ នៅក្នុងប្រឡាយទឹកមួយ ក្នុងភូមិទី១ ស្រុកស៊ីឈុន ខេត្តនគរស៊ីថាម៉ារ៉ាត់ ។

បើតាមការសួរនាំ ក្រុមអ្នកភូមិបានប្រាប់ឲ្យដឹងថា ទូកឈើគគីបុរាណនេះ ត្រូវបានជីកយកពី ប្រឡាយទឹកក្បែរភូមិ ដែលមានប្រវែង៧ម៉ែត្រ និងទទឹង ៥០សង់ទីម៉ែត្រ ព្រមទាំងប្រទះឃើញ ត្បាល់បុរាណ ដែលមានទំហំប្រមាណ 50cm និងមានសំបកដូងនៅក្នុងទូកជាច្រើន រួមទាំងចានតូចធំ សន្ធឹកសន្ធាប់ផងដែរ ។


បើតាមសម្តីរបស់បុរសម្នាក់ អាយុ៤២ឆ្នាំ ដែលជាអ្នកប្រទះឃើញ ទូកបុរាណនោះ ប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៥ ខែធ្នូ ២០១៧ កន្លមកនេះ រូបគាត់បានចេញទៅរកត្រី នៅក្នុងប្រឡាយទឹកនោះ ហើយខណៈពេលកំពុងរកត្រី ស្រាប់តែឃើញឈើម្យ៉ាង ផុសចេញពីក្រោមដី លក្ខណៈដូចក្បាលទូក ទើបគាត់សង្ស័យ បានដើរទៅមើល និងបានហៅអ្នកស្រុកមកជីកតែម្តង ។
ដំបូងឡើយពួកគាត់ បានយកចប និងឧបករណ៍កសិកម្ម ទៅជីកដោយប្រើរយៈពេល២ថ្ងៃ នៅមិនទាន់ជីកបានទៀត រហូតគាត់បានទៅជួលអេស្កាទ័រ មកជួយជីកបន្ថែម ព្រោះមានជំរៅ៣ ទៅ៥ម៉ែត្រឯណោះ រហូតជីកយកទូកបុរាណនោះ បានសម្រេច ហើយតាមការត្រួតពិនិត្យ ទូកនេះ មានអាយុមិនក្រោម១០០ឆ្នាំឡើយ។
ក្រោយពីមានដំណឹងបែបនេះភ្លាម ប្រជាជនក្នុងភូមិ និងក្រៅភូមិជាច្រើន បាននាំគ្នាទៅអុជធូប នៅក្បែរទូកបុរាណ ដើម្បីសុំសិរីមង្គល ជាពិសេសមិនភ្លេច រឿងសុំលេខឆ្នោត ដើម្បីផ្សងសំណាងនោះឡើយ ៕
ហួសចិត្ត! ផ្អើលពេញភូមិកំពុងរកត្រី ស្រាប់តែឃើញទូកបុរាណ អាយុជាង១០០ឆ្នាំ ប្រជាជននាំគ្នាអុជធូប សុំលេខឆ្នោតព្រាត…. ហួសចិត្ត! ផ្អើលពេញភូមិកំពុងរកត្រី ស្រាប់តែឃើញទូកបុរាណ អាយុជាង១០០ឆ្នាំ ប្រជាជននាំគ្នាអុជធូប សុំលេខឆ្នោតព្រាត…. Reviewed by Unknown on December 23, 2017 Rating: 5

No comments:

Flickr Widget

Powered by Blogger.