ស្ដ្រីម្នាក់ទៅផ្សារទិញម្ហូប ស្រាប់តែជ្រុះបាត់កាបូបលុយ អស់ជិត១ពាន់ដុល្លារ… នាំអ្នករើសបាន ចូលប៉ុស្តិ៍ទាំងអស់គ្នា


រាជធានីភ្នំពេញ៖ ស្ដ្រីម្នាក់ ទៅផ្សារស្ទឹងមានជ័យចាស់ ដើរទិញម្ហូប ស្រាប់តែជ្រុះបាត់កាបូបលុយ អស់ជិត១ពាន់ដុល្លារ ប៉ុន្ដែរកឃើញវិញ សល់តែកាបូប បាត់លុយអស់រលីង ហេតុការណ៍បង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ នៅក្នុងផ្សារស្ទឹងមានជ័យចាស់ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។

ស្ដ្រីជាម្ចាស់កាបូប មានឈ្មោះខៀវ លក្ខិណា អាយុ៣២ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ស្នាក់នៅ ភូមិទ្រា១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ។ ឈ្មោះ ប៉ាន ផល្លា អាយុ៤៨ មុខរបរលក់ជ្រក់ ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ ។ អ្នកដែលរើសបាន មានឈ្មោះ ជីង ស្រីនី អាយុ៣៥ មុខរបរលក់ដំឡូង ស្នាក់នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ។
យោងតាមសម្ដីស្ដ្រី ដែលជាម្ចាស់កាបូប បានប្រាប់អោយដឹងថា មុនពេលកើតហេតុ គាត់បានមកផ្សារស្ទឹងមានជ័យចាស់ ដើម្បីរកទិញម្ហូប ពេលដែលទិញម្ហូបរួច ស្ដ្រីម្ចាស់កាបូប បានដើរទៅទិញងាវ ស្រាប់តែពេលលូកយកកាបូបលុយ អោយថ្លៃងាវ ទើបដឹងថាបាត់កាបូប ភ្លាមៗនោះស្រ្ដីម្ចាស់កាបូប ក៏បានដើររក ពេលនោះអ្នកឃើញ បានប្រាប់ទៅស្ដ្រីម្ចាស់កាបូបថា នេះកាបូបលុយរបស់គាត់ ។
អ្នកលក់ដំឡូងរើសបាន តែភ្លាមៗនោះ មានអ្នកលក់ជ្រក់ស្ពៃម្នាក់ទៀត បាននិយាយថា នោះជាការបូបរបស់គាត់ ហើយគាត់ក៏បានឲ្យកាបូបនោះ ទៅអ្នកលក់ជ្រក់ស្ពៃទៅ ហើយបន្ទាប់ពីដឹងរឿង ស្រី្ដម្ចាស់កាបូប បានទៅសុំកាបូបពីរយាយ ដែលលក់ជ្រក់ស្ពៃវិញ តែពេលយកកាបូបមក ស្រាប់តែបាត់លុយក្នុងកាបូប អស់រលីង សល់តែកាបូបទទេ ចំណែកអ្នកលក់ដំឡូង បានប្រាប់ថា ពេលគាត់រើសបាន គាត់ឃើញក្នុងកាបូបនេះមានលុយ ប៉ុន្ដែគាត់មិនដឹងចំនួនប៉ុន្មានទេ ។
ក្រោយពេលកើតហេតុ ម្ចាស់កាបូបបាននាំ យាយលក់ជ្រក់ស្ពៃ ដែលបានយកកាបូបគាត់ក្រោយគេ ទៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យ១ ប្រគល់អោយសមត្ថកិច្ច យកទៅសួរនាំបន្ដ៕

ស្ដ្រីម្នាក់ទៅផ្សារទិញម្ហូប ស្រាប់តែជ្រុះបាត់កាបូបលុយ អស់ជិត១ពាន់ដុល្លារ… នាំអ្នករើសបាន ចូលប៉ុស្តិ៍ទាំងអស់គ្នា ស្ដ្រីម្នាក់ទៅផ្សារទិញម្ហូប ស្រាប់តែជ្រុះបាត់កាបូបលុយ អស់ជិត១ពាន់ដុល្លារ… នាំអ្នករើសបាន ចូលប៉ុស្តិ៍ទាំងអស់គ្នា Reviewed by Unknown on December 23, 2017 Rating: 5

No comments:

Flickr Widget

Powered by Blogger.