ហួសចិត្ត! បុរសម្នាក់ត្រូវទស្សនាវដ្តីអាសអាភាស៦តោនសង្កត់ស្លាប់
ជប៉ុន៖ បុរសជនជាតិជប៉ុនម្នាក់បានស្លាប់បាត់បង់ជិវិតនៅពេល ដែលគំនរទស្សនាវដ្តីអាសអាភាសទំងន់ប្រមាណ៦តោនរលំធ្លាក់សង្កត់លើគាត់។ ជាអកុសល សាកសពរបស់បុរសនេះត្រូវបានគេរកឃើញ៦ខែក្រោយមក នៅពេល ដែលម្ចាស់ផ្ទះបានចូលទៅផ្ទះនោះ ដើម្បីទារលុយបង់ផ្ទះ។ បុគ្គលិកអនាម័យបាននិយាយថា ក្រុមហ៊ុនរបស់គាត់ត្រូវបានគេជួលឲ្យប្រមូលយកទស្សនាវដ្តីអាសអាភាសទាំងនេះមកទុក។
គាត់បាននិយាយថា បុរសដែលស្លាប់វ័យ៥០ឆ្នាំរូបនេះជាអតីតអ្នកផលិតរថយន្តឈ្មោះ Joji ដែលបានស្លាប់កប់នៅក្រោមគំនរនៃទស្សនាវដ្តីអាសអាភាស។ គេមិនបានដឹងច្បាស់ថា តើគាត់បានមានជម្ងឺគាំងបេះដូងស្លាប់ ហើយដួលចូលទៅក្នុងគំនរនៃទស្សនាវដ្តី ឬក៏ស្លាប់ដោយសារគំនរនៃទស្សនាវដ្តីធ្លាក់មកសង្កត់គាត់ឡើយ?
ប្រភព៖ ខ្មែរឡូត
គាត់បាននិយាយថា បុរសដែលស្លាប់វ័យ៥០ឆ្នាំរូបនេះជាអតីតអ្នកផលិតរថយន្តឈ្មោះ Joji ដែលបានស្លាប់កប់នៅក្រោមគំនរនៃទស្សនាវដ្តីអាសអាភាស។ គេមិនបានដឹងច្បាស់ថា តើគាត់បានមានជម្ងឺគាំងបេះដូងស្លាប់ ហើយដួលចូលទៅក្នុងគំនរនៃទស្សនាវដ្តី ឬក៏ស្លាប់ដោយសារគំនរនៃទស្សនាវដ្តីធ្លាក់មកសង្កត់គាត់ឡើយ?
ប្រភព៖ ខ្មែរឡូត
ហួសចិត្ត! បុរសម្នាក់ត្រូវទស្សនាវដ្តីអាសអាភាស៦តោនសង្កត់ស្លាប់
Reviewed by Unknown
on
March 04, 2017
Rating:

No comments: