ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះបន្ទប់​ជួល​កម្មករ​រោងចក្រ នៅ​ចោម​ចៅ

រាជធានីភ្នំពេញ ​៖ បន្ទប់​ជួល​របស់​កម្មករ​រោងចក្រ អ៊ី​ស្ទេ​ច ជាង​៣០០​បន្ទប់​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ខូចខាតចំនួន​៣០​បន្ទប់​ដោយសារ​ទុ​ស្សេ​ខ្សែ​ភ្លើង បង្ក​អោយ​កម្មករ​រត់​ជញ្ជូន​ឥ​វា់ន់​រៀង​ៗ​ខ្លួន​កាលពី​វេលា​ម៉ោង១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២១ មក​រា ២០១៧ ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ័យ​ ។
ប្រភព​ព័ត៌​មាននៅ​កន្លែង​កើតហេតុ​បាន​ឲ្យដឹង​ថា គេ​ឃើញ​មាន​ផ្សែង​ហ៊ុយ​ចេញពី​ក្នុង​បន្ទប់​របស់​កម្មករ​ដែល​គាត់​ចាក់សោរចោល ខ​ណៈកម្មករ​ទាំងអស់​នាំ​គ្នា​ចូល​រោងចក្រ​ធ្វើការ​វិញ​ បន្ទាប់​ពី​ហូប​បាយ​ថ្ងៃត្រង់​រួច ។ លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ផ្សែង​ហ៊ុយកាន់តែ​ខ្លាំង​ទៅ​ៗ​ ទើប​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​នាំ​គ្នា​ជ​ញ្ចូ​ន​ឥ​វ៉ា​ន់ក្នុង​បន្ទប់​រៀងខ្លួន​ចេញ​មក​ក្រៅ ចំណែក​អ្នកខ្លះ​យក​បំពង់​ពន្លត់​និង​ទុយោរ​ទឹក​របស់​​រោងចក្រ​មក​ជួយ​ពន្លត់ ក្រោយមក​ទើប​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចេញ​មក​បន្តបន្ទាប់​ ។

ក្នុង​ហេតុការណ៍​នេះ​ប្រើប្រាស់​រថយន្ត​ពន្លត់​អស់​៤​គ្រឿង រថយន្ត​កងពល​៧០​បាញ់​អស់​២​គ្រឿង និង​រថយន្ត​របស់​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចំនួន២​គ្រឿង ហើយ​បានរលត់​ទាំងស្រុង​នៅ​ម៉ោង​១​រសៀល​ថ្ងៃ​ដដែល​ ៕
ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះបន្ទប់​ជួល​កម្មករ​រោងចក្រ នៅ​ចោម​ចៅ ទុ​ស្សេ​ខ្សែភ្លើង​ឆាបឆេះបន្ទប់​ជួល​កម្មករ​រោងចក្រ នៅ​ចោម​ចៅ Reviewed by Unknown on January 21, 2017 Rating: 5

No comments:

Flickr Widget

Powered by Blogger.