ប្រាក់ មុន្នីឧត្ដម, ចាន់ វឌ្ឍនាកា និង ស៊ន សៀវម៉ី នឹងកាន់ភ្លើងគប់ថ្ងៃបើកឆាក National Games
លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាមានប្រសាសន៍ក្នុងពិធីចុះអនុស្សរណៈជាមួយនឹងក្រុមហ៊ុន ខ្មែរ ប្រ៊ូវើរី លីមីតធីត នៅថ្ងៃពុធ ទី២១ ខែកញ្ញា ថា តារាបាល់ទាត់ ប្រាក់ មុន្នីឧត្តម, ចាន់ វឌ្ឍនាកា និង ម្ចាស់មេដាយមាសតេក្វាន់ដូ Asian Games ស៊ន សៀវម៉ី ស្ថិតក្នុងចំណោមអ្នកកាន់ភ្លើងគប់នាថ្ងៃបើកឆាកព្រឹត្តិការណ៍កីឡាជាតិ លើកទី១ ឬ National Games ដែលគ្រោងប្រព្រឹត្តទៅនាថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០៥ ខែវិច្ឆិកា។
អគ្គលេខាធិការ NOCC លម្អិតបែបនេះ ៖ "ភ្លើងគប់នឹងរត់ចេញពីព្រះបរមរាជវាំងដោយមានព្រះមហាក្សត្រ ព្រះបាទនរោត្ដម សីហមុនី ជាអ្នកប្រទានភ្លើងអាទិទេព ហើយអតីតកីឡាករចាស់ៗរបស់យើងនឹងទទួលភ្លើងទៀន ហើយរត់ចូលមកពហុកីឡដ្ឋានជាតិ អ្នករត់ហ្នឹងសុទ្ធសឹងតែជាអ្នកហាត់អត្តពលកម្ម។ អ្នកទទួលភ្លើងទៀនដំបូង យើងមានគម្រោងចាត់តាំងលោកគ្រូ កែវ ថុន ហើយបន្តទៅអតីតកីឡាករជើងចាស់យើងមួយចំនួនទៀត ដល់ពេលទៅដល់ពហុកីឡដ្ឋានជាតិ យើងនឹងបង្ហាញពីកីឡាករឆ្នើមៗរបស់យើងក្នុងសម័យនេះ ដោយ ប្រាក់ មុន្នីឧត្ដម ជាអ្នកចាំទទួល ហើយរត់ហុចឲ្យចាន់ វឌ្ឍនាកា ហើយវឌ្ឍនាកា ជាអ្នកហុចឲ្យ ស៊ន សៀវម៉ី ដើម្បីជាអ្នកដុតភ្លើងគប់"។
ប្រភព៖ កីឡាដេលី

ដោយឡែក កីឡាចំនួន១៤ប្រភេទនឹងដាក់ឲ្យប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី១ នេះ ដែលមានដូចជា អត្តពលកម្ម, ហែលទឹក, វាយសី, បាល់បោះ, ប្រដាល់, បាល់ទាត់, ចំបាប់, វាយកូនឃ្លីលើតុ, តេក្វាន់ដូ(WTF), វាយកូនបាល់, បាល់ទះ, ប៉េតង់, ល្បុក្កតោ និង ,កាយសម្ព័ន្ធ។
បើតាមការប៉ាន់ស្មាន ពិធីបើកឆាកនៅពហុកីឡដ្ឋានជាតិអាចស្រូបទាញមនុស្សចូលទស្សនាផ្ទាល់ចន្លោះ៥ទៅ៦ម៉ឺននាក់ បូករួមទាំងវត្តមានសម្ដេចតេជោ ហ៊ុន សែន ផងដែរ ចំណែកគម្រោងចំណាយជំហានដំបូង គឺមានប្រមាណ១លានដុល្លារអាមេរិក៕
ប្រាក់ មុន្នីឧត្ដម, ចាន់ វឌ្ឍនាកា និង ស៊ន សៀវម៉ី នឹងកាន់ភ្លើងគប់ថ្ងៃបើកឆាក National Games
Reviewed by Unknown
on
September 23, 2016
Rating:

No comments: