លោកយាយ៨០ឆ្នាំ ថា Costa ចូលចិត្តមើលរឿងសិចបើកសំឡេងខ្លាំងៗ
លោកយាយម្នាក់ដែលជាអ្នកជិតខាងរបស់កីឡាករ Diego Costa បាននិយាយថាកាលពីមុនខ្សែប្រយុទ្ធរូបនេះតែងតែនាំមិត្តភ័ក្ដិមកជប់លៀងនៅផ្ទះដល់យប់អាធ្រាត្រ ហើយក្រោយពីចប់ស៊ីផឹកទៅពួកគេតែងតែចាក់រឿងសិចមើលដោយបើកសំឡេងខ្លាំងៗណាស់។
រឿងរ៉ាវខាងលើកើតឡើងតាំងពីពេលកីឡាករ Costa នៅលេងឱ្យក្លិប Albacete ក្រោមលក្ខខ័ណ្ឌខ្ចីជើងពេលរូបគេនៅកុងត្រាជាមួយ Atletico Madrid ម្ល៉េះ។ លោកយាយដដែលបានបញ្ជាក់ថា ឱ្យតែកីឡាករវ័យ២៦ឆ្នាំរូបនេះសប្បាយចិត្តឬរកគ្រាប់បាល់បាន គឺតែងតែហៅមិត្តរួមក្រុម និងអ្នកដែលគេស្គាល់ទៅជប់លៀងនៅផ្ទះជានិច្ច។
ការជប់លៀងនោះមិនត្រឹមតែមានការផឹកស្រា ច្រៀងរាំនោះទេ ពោលគឺឱ្យតែស្រវឹងហើយ Costa តែងតែចាក់រឿងសិចមើលជានិច្ច។ ដោយសារតែសំឡេងខ្លាំងៗពេក លោកយាយវ័យ៨០ឆ្នាំបានបញ្ជាក់ថាលោកយាយតែងតែដើរទៅប្រាប់ឱ្យពួកគេបន្ថយសំឡេងរហូត។
យ៉ាងណាមិញ នេះគ្រាន់តែជារឿងចាស់កាលពី Costa លេងនៅអេស្ប៉ាញប៉ុណ្ណោះ។ ចំណែកឯនៅអង់គ្លេសវិញ គេមិនទាន់ដឹងថាកីឡាករមុខចាស់អាយុក្មេងរូបនេះប្ដូរទម្លាប់នេះហើយឬនៅទេ?

ប្រភព៖ sabaynews
លោកយាយ៨០ឆ្នាំ ថា Costa ចូលចិត្តមើលរឿងសិចបើកសំឡេងខ្លាំងៗ
Reviewed by Unknown
on
September 23, 2016
Rating:

No comments: