ឃោឃៅណាស់! ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវ បំផុតមកលើកូន

(កំពង់ស្ពឺ)៖ ក្មេងស្រីវ័យ១១ឆ្នាំម្នាក់ ត្រូវបានម្តាយចិញ្ចឹមធ្វើទារុណកម្ម វាយធ្វើបាបស្នាមរំពាតកន្លួល បែកឈាម សុះសាច់គួរឱ្យខ្លោចចិត្ត ហើយម្តាយចិញ្ចឹមចិត្តសាហាវឃោឃៅវាយដែលវាយធ្វើបាបកូនឥតត្រាប្រណីនោះ ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំស្រួច ធ្វើការឃាត់ខ្លួន នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ស្ត្រីជាម្តាយចិញ្ចឹម ចិត្តតិរច្ឆានដែលត្រូវកម្លាំងនគរបាល ឃាត់ខ្លួន ឈ្មោះ ហ៊ុយ គីមហ៊ី អាយុ៥១ឆ្នាំ មានទីលំនៅ ភូមិថ្មី (អូរកសេះ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមមន្ដ្រីសមត្ថកិច្ច ស្ត្រីដែលបានពាក់ព័ន្ធក្នុងករណីប្រើអំពើហឹង្សា លើកុមារីម្នាក់ឈ្មោះ មាន គីមហុង អាយុ១១ឆ្នាំ ត្រូវជាកូនចិញ្ចឹម។
បច្ចុប្បន្ន ស្ត្រីជាម្តាយចិញ្ចឹមចិត្តតិរច្ឆាន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមកកាន់ ការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីសួរនាំ និងចាត់ការបន្ដ៕
fn-2016-09-24-17-03-50-1fn-2016-09-24-17-03-49-0fn-2016-09-24-17-03-45-0 

 ប្រភព ៖ freshnewsasia
ឃោឃៅណាស់! ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវ បំផុតមកលើកូន ឃោឃៅណាស់! ម្តាយចិញ្ចឹម ធ្វើទារុណកម្មយ៉ាងសាហាវ បំផុតមកលើកូន Reviewed by Unknown on September 24, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.