ផឹកស្រាស្រវឹង ព្យាយាម ចងកសម្លាប់ខ្លួន លើកទី២ បានសម្រេច

ខេត្តសៀមរាប៖ តាមសេចក្ដី រយការណ៍ បានឲ្យដឹងថា បុរសម្នាក់ ផឹកស្រាស្រវឹង ព្យាយាម ចងកសម្លាប់ខ្លួន ជាលើកទី២ បានសម្រេច។ហេតុការណ៍ កើតឡើង នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញ នៅភូមិពោធិ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប ។ ដោយជនរងគ្រោះ យកខែ្សលីឡុងពណ៌ ខៀវចងចធ្វើ អត្តឃាត ភ្ជាប់ទៅនឹងដើម ស្នាយកំពស់២ម៉ែត្រ ខាងជើងផ្ទះរបស់ ខ្លួនចំងាយ២៥០ម៉ែត្រ។
សមត្ថកិច្ចនគរបាលយើងដឹងថា ជនរងគ្រោះនៅពេល ដែលផឹកស្រា ស្រវឹង រកតែចងកខ្លួន ឯងចំនួន០២លើក មកហើយតែ មិនបានសម្រេច។
លោកវរសេនីយ៍ត្រី ពេទ ពុំសែន អធិការនគរបាល ស្រុកពួកបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ចាប ម៉ុន ភេទប្រុស អាយុ២៩ឆ្នាំ ស្លៀកខោពណ៌ ទឹកក្រូចត្រឹមក្បាលជង្គង់ ពាក់អាវយឺតពណ៌សរ មានមុខរបរធ្វើស្រែ (នៅលីវ) ភូមិឃុំ ខាងលើ។

ផឹកស្រាស្រវឹង ព្យាយាម ចងកសម្លាប់ខ្លួន លើកទី២ បានសម្រេច ផឹកស្រាស្រវឹង ព្យាយាម ចងកសម្លាប់ខ្លួន លើកទី២ បានសម្រេច Reviewed by Unknown on September 24, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.