ភាពយន្ត ឌុច លីដា ថតស្រាតត្រូវបានក្រសួងស្នើកាត់ចេញ
ភ្នំពេញ: តារាសម្តែងរាងតូចច្រឡឹងរក្សាសម្បុរស្បែកដើមកំណើតពណ៌ស្រអែម នាង ឌុច លីដា ដែលធ្លាប់ធ្វើឲ្យព្រឹត្តិការណ៍សិល្បៈភាពយន្តខ្មែរផ្ទុះភ្ញាក់ផ្អើល ក្នុងរឿង «ស្បែកគង់» ពីឈុតថតអាក្រាត ក៏ស្ទួយបានប្រជាប្រិយភាពស្ទុះឡើងដាច់តារារួមជំនាន់ ពេលនេះនាងក៏ចិត្តសឿងលើសពីក្បាច់គុនសម្តែង ក្នុងរឿង ស្បែកគង់ ដែលធ្វើឲ្យកក្រើកដល់ក្រសួងវប្បធម៌ប្រកាសហាមក្មេងក្រោម ១៥ ទស្សនាខណៈផលិតកម្មក៏ទទួលស្គាល់ការពិតនេះ។
«នារីវេទមន្ត» ជាភាពយន្តដុំថ្មី ផលិតដោយផលិតកម្មរ៉ុក ដែលត្រៀមនឹងចាក់បញ្ចាំងនៅដើមខែតុលា ខាងមុខនេះ គ្រប់រោងកុននៅប្រទេសកម្ពុជា ក្រោមវត្តមានសម្តែងដោយ កញ្ញា ឌុច លីដា និង តារាក្បាច់គុនល្បុក្កតោរូបសង្ហាលោក តារា។ ខណៈយុវវ័យ យុវតីខ្មែរទន្ទឹងរង់ចាំទស្សនាយ៉ាងអន្ទះសា ក៏ផ្ទុះឡើងនូវដំណឹងភ្ញាក់ផ្អើលថា ភាពយន្តខ្មែរបែបមន្តអាគមមួយនេះ ក៏ត្រូវបាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈធ្វើការរារាំង ដោយសារតែឈុតសម្តែងតួឯកស្រីជ្រុលលើសពីដែនសិល្បៈខ្មែរ។
ប៉ុន្តែយ៉ាងណា អ្នកចាត់ការទូទៅរបស់ផលិតកម្មរ៉ុក បានអះអាងថា៖ «ភាពយន្តរឿង «នារីវេទមន្ត» នៅតែដំណើរការចាក់បញ្ចាំងទៅតាមការគ្រោងទុក នៅគ្រប់រោងកុនប្រទេសកម្ពុជាដដែល។ តែយើងក៏គោរពតាមលក្ខខណ្ឌក្រសួងដែរ»។
លោក លី ម៉េង ឲ្យដឹងបន្តថា៖ «រឿងនេះក្រៅពីមានវេទមន្តបែបអភិនីហារ ស្នេហា និងឈុតអាក្រាតកាយរបស់តួឯកស្រីកញ្ញា ឌុច លីដា តែមិនមែនថតចំពីមុខទេ ថតតែពីក្រោយ ហើយក៏ឈុតគេរំលោភខុសពីការថតរឿងកន្លងមកមែន តែឈុតនោះក៏ថតតែត្រឹមកឡើងដែរមិនមែនថតទាំងអស់នោះទេ»។
ប៉ុន្តែយ៉ាងណាអ្នកចាត់ការទូទៅនៅផលិតកម្មរ៉ុក ក៏ទទួលស្គាល់ផងដែរថា ភាពយន្តថ្មីរបស់ផលិតកម្មលោក ត្រូវបានក្រសួងហាមឃាត់ ដោយបញ្ជាក់ថា៖ «ក្រសួងវប្បធម៌ហាមនោះ មិនមែនហាមចាក់បញ្ចាំងទេ គឺក្រសួងសុំឲ្យយើងកាត់ឈុតសម្តែងបែបអាក្រាតកាយ និងឈុតរំលោភចេញ»។
ក៏មានការលើកឡើងដែរថាក្នុងរឿង «នារីវេទមន្ត» កញ្ញា ឌុច លីដា ទទួលបានតម្លៃខ្លួនខ្ពស់ហួសពីការស្មាន ព្រោះនាងហ៊ានថតឈុតស្រាតគ្មានសម្លៀកបំពាក់ និងឈុតរំលោភតាមការចង់បានពីអ្នកដឹកនាំរឿងចង់បាន។ បញ្ជាក់ពីចំណុចនេះ លោក លី ម៉េង ប្រាប់ថា៖ «តម្លៃវាត្រូវតែខ្ពស់ជាងការសម្តែងធម្មតាហើយ បើមិនបានខ្ពស់ក៏គេមិនសម្តែងដែរ។ តែបើឲ្យខ្ពស់ដូចហូលីវូដនោះវាគ្មានទេ»។
ជុំវិញការផ្ទុះរឿង ដោយសារ ឌុច លីដា ហ៊ានធ្វើចិត្តសឿងជម្រុះខោអាវថតឈុតអាក្រាតឲ្យកាន់តែល្បីនោះ ភ្នំពេញ ប៉ុស្តិ៍ មិនអាចសុំការបកស្រាយពីនាងបានទេ ខណៈម្សិលមិញ ទូរស័ព្ទរបស់នាងត្រូវបានប្អូនលើកហើយប្រាប់វិញថា៖ «បងស្រីខ្ញុំគាត់កំពុងរវល់ថត»៕

ឈុតដកស្រង់ចេញពីភាពយន្តរឿង នារីវេទមន្ត។ Youtube
ប្រភព៖ ភ្នំពេញប៉ុស្ត៏
ភាពយន្ត ឌុច លីដា ថតស្រាតត្រូវបានក្រសួងស្នើកាត់ចេញ
Reviewed by Unknown
on
September 23, 2016
Rating:

No comments: