ប្រជាពលរដ្ឋផ្អេីលចោមរោមមេីលថ្មចម្លែកអណ្ដែតលេីទឹក
ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី១០ ឧសភា ឆ្នាំ២០១៦ ប្រជាជនដែលរស់នៅជុំវិញបឹងទន្លេសាប បានប្រទះឃើញថ្មអណ្តែត នៅចំណុចមាត់ខ្លា ព្រំប្រទល់ខេត្តពោធិសាត់ និងខេត្តសៀមរាប មានប្រវែងជាង៣មែត្រ៨តឹក ទំងន់ជិត៣តោន។ ប្រជាពលរដ្ឋឲ្យដឹងថា ថ្មនេះមិនអណ្តែតទេ គ្រាន់តែទឹកចុះស្រកក៏ឃើញ តែអ្វីដែលចំឡែកគឺថ្មនេះមិនមានស្លែកាន់។ ហើយចាស់ៗដែលនៅតំបន់នោះ បានប្រាប់ឲ្យដឹងថា កាលពីជាង៤០សិបឆ្នាំមុន ថ្មនេះដុះនៅចំណុចភូមិពាមបាង ដែលមានចំងាយ ប្រហែលជិត២០គីឡូម៉ែត្រពីគ្នា ឥលូវអ្វីដែលចម្លែកនោះ បែរជាមកប្រទះឃើញនៅចំណុចខាងលើទៅវិញ៕


ប្រជាពលរដ្ឋផ្អេីលចោមរោមមេីលថ្មចម្លែកអណ្ដែតលេីទឹក
Reviewed by Unknown
on
May 12, 2016
Rating:
No comments: