ហួសចិត្តខ្លាំងពេក តារាជើងចាស់ ស៑ុន ណារីមូនីការ ចេញមុខរិះគន់នាង ដេនី ខ្វាន់ ម្តង

ពេលនេះ នាងដេនី ខ្វាន់ ហាក់កំពុងតែខ្លាចជាមុខព្រួញ ដែលមហាជនជាច្រើនកំពុងតែចាប់ អារម្មណ៍យ៉ាងខ្លាំងដោយសារការស្លៀកពាក់របស់នាង ត្រូវបានទាំងមហាជន និងអ្នកសិល្បៈដូចគ្នាធ្វើការរិះគន់។ សូម្បីតែតារាជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា ក៏ចេញមុខរិះគន់នាងដេនី ខ្វាន់ដែរ ប៉ុន្តែមិនបង្អង់យូរនាង ក៏បានវាយបក ដោយពាក្យដៀមដាមភ្លាមៗ ទៅកាន់ អ្នកនាង ម៉េង កែវពេជ្ជតា ធ្វើអោយសង្គ្រាមពាក្យសំដីរបស់ពួកគេទាំង២នាក់ ត្រូវបានមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង។ ក្រោយរងការរិះគន់ពីអ្នកនាង ម៉េង កែវពេជ្ជតា មិនបានប៉ុន្មានផង កាលពីប៉ុន្មានម៉ោងមុននេះ តារាសំដែង និងតារាកំប្លែង ជើងចាស់ម្នាក់ គឺអ្នកនាង ស៑ុន ណារីមូនីការ ក៏បានចេញមុខធ្វើការរិះគន់នាង ដេនី ខ្វាន់ ផងដែរ ដោយថា ការស្លៀកពាក់របស់នាងមិនសមជាស្ត្រីខ្មែរ និងមិនសមជាអ្នកសិល្បៈឡើយ។ អ្នកនាង ស៑ុន ណារីមូនី បានសរសេរនៅលើគណនីហ្វេសប៊ុករបស់អ្នកនាងថា “នាងខ្ញុំស៑ុន ណារីមូនីការ ថាមិនចង់និយាយទេតែពេលនេះសូមនិយាយម្តង ខ្ញុំពិតជាហួសចិត្តនិងអៀនខ្មាស់ជំនួស ប្អូនដេនី ខ្វាន់ ដែលស្លៀកពាក់សុិចសុីមិនសមជាស្រ្តីខ្មែរមិនសមជាអ្នកសិល្បៈអីបន្តិចសោះ !ជាពិសេសនាងខ្ញុំឃើញបងប្អនខ្មែរយើងនិងអ្នកសិល្បៈរិះគន់ក្នុងន័យស្ថាបនាសោះបែជា សរសេរនិង post video ក្នុង Facebook ជេដៀមដាមដល់អ្នកគាំទ្រ និងអ្នកសិល្បៈគ្នាឯងរហូតដល់សង្ឃរាជវត្តទៀត .. ប្អូន ដេនី ខ្វាន់ថាមិនរស់ដោយសារសិល្បៈទេតែកញ្ញាចូលសិល្បៈធ្វើអី ចង់មកដើម្បីលាបពណ៍អោយអ្នកសិល្បៈនារីខ្មែរស្អុយឈ្នោះអាក្រក់ដោយសារនាងមែន ? នាងស្លៀកពាក់ស្ទើនិងស្រាតទៅហើយនៅថាខ្លួនឯងល្អទៀត ដល់ពេលគេរិៈគន់បែជាជេគេទាំងបងទាំងប្អូន មិនព្រមទទួលស្គាល់ការពិតហើយនៅមកតាំងខ្លួនថាបងប្អូនឯងអស្ចារ្យទៀត , តាំងនាមនាងខ្ញុំជាតារារាមច្បងមួយរូបនាងខ្ញុំមិនដែលហ៑ានស្លៀកសុិចសុីលេចលើលេចក្រោមផង ហេតុនៅតែមានកេរ៌្តឈ្មោះល្បីនិងគេទទួលស្គាល់មកដល់សព្វថ្ងៃ ខ្ញុំចង់ប្រាប់នាងថាមនុដ្សដែលចង់ល្បីដោយកិត្តិយគឺគេមិនមែនយកភាពសុិចសុីរហូតស្ទើស្រាតនោះទេគឺគេពឹងលើសមត្ថភាពនិងការតស៊ូ ! ថ្ងៃនេះសូមនិយាយបុ៉ណ្ណឹង ហើយសូម ដេនី ខ្វាន់ កែប្រែទៅបើនៅតែស្លៀកពាក់ចឹង សូមចេញពីសិល្បៈទៅកុំនៅនាំអោយខូចឈ្មោះអ្នកសិល្បៈជាពិសេសនារីសិល្បៈដែលគេល្អ ។ ពីនាងខ្ញុំ សុ៊ន ណារីមូនីការ“ 13133331_615440731938849_2080788047713731542_n copyScreen Shot 2016-05-12 at 2.35.37 PM copy
ហួសចិត្តខ្លាំងពេក តារាជើងចាស់ ស៑ុន ណារីមូនីការ ចេញមុខរិះគន់នាង ដេនី ខ្វាន់ ម្តង ហួសចិត្តខ្លាំងពេក តារាជើងចាស់ ស៑ុន ណារីមូនីការ ចេញមុខរិះគន់នាង ដេនី ខ្វាន់ ម្តង Reviewed by Unknown on May 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.