កម្លាំងនគរបាលស្រុកមេមត់ ចាប់ខ្លួនមុខសញ្ញាប្លន់ម្នាក់ បន្ទាប់ពីកាប់ប្លន់យកម៉ូតូ

(ត្បូងឃ្មុំ)៖ កម្លាំងនគរបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីសំណាក់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ បានចាប់ខ្លូនជនសង្ស័យម្នាក់ បន្ទាប់ពីធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូពីជនរងគ្រោះ ឈ្មោះ វី សុខា អាយុ១៤ឆ្នាំ បណ្ដាលឱ្យដាច់ឆ្អឹងក ស្លាប់នៅកន្លែងកើតហេតុ ខណៈដែលជនរងគ្រោះនៅក្នុងផ្ទះម្នាក់ឯង ស្ថិតនៅភូមិចង្គំស្ពាន ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦។
មន្រ្តីនគរបាលបានបញ្ជាក់ថា បន្ទាប់ពីមានករណីកាប់ប្លន់យកម៉ូតូរួចមក កម្លាំងនគរបាលបានបើកការស៊ើបអង្កេត ស្រាវជ្រាវ ហើយឈានដល់ការឃាត់ខ្លូនជនសង្ស័យម្នាក់ នាម៉ោង១២៖០០ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦នេះ។
សមត្ថកិច្ចបានបន្ដថា ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ អេង ស៊ីនួន ហៅ ណានួន អាយុ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ។ បច្ចប្បន្នជនសង្ស័យ ត្រូវបានកសាងសំណុំរឿងដើម្បី បញ្ជូនខ្លូនទៅតុលាការចាត់ការតាមនីតិវិធី៕ 
ប្រភព៖Fresh News
កម្លាំងនគរបាលស្រុកមេមត់ ចាប់ខ្លួនមុខសញ្ញាប្លន់ម្នាក់ បន្ទាប់ពីកាប់ប្លន់យកម៉ូតូ កម្លាំងនគរបាលស្រុកមេមត់ ចាប់ខ្លួនមុខសញ្ញាប្លន់ម្នាក់ បន្ទាប់ពីកាប់ប្លន់យកម៉ូតូ Reviewed by Unknown on May 10, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.