ការផលិតស្កររបស់ថៃធ្លាក់ចុះទាបបំផុតក្នុងរយៈពេល៥ឆ្នាំនេះ
ប្រទេសថៃ ៖ ការផលិតស្កររបស់ថៃបានធ្លាក់ចុះក្នុងកម្រិតទាបបំផុតក្នុងរយៈពេល ៥ឆ្នាំនេះ ។ ទិន្នផលដ៏តិចនេះ គឺបណ្តាលមកពីមានគ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលធ្វើឲ្យការផលិត ស្ករចេញពីអំពៅត្រូវធ្លាក់ចុះ ។ នេះបើតាមក្រុមហ៊ុន Thai Sugar Millers Corporation Ltd (TSMC) បានឲ្យដឹង ។
កត្តាខាងលើនេះបានធ្វើឲ្យកសិករមួយចំនួនមានការព្រួយបារម្ភ ។ រដ្ឋាភិបាលថៃ និងរោងចក្រផលិតស្ករ បាននិយាយថា ផលិតកម្មស្ករនឹងអាចធ្លាក់ចុះកាន់តែទាបជាងនេះទៀតក្នុងរដូវកាល ក្រោយ ប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយយូរជាងការរំពឹងទុក ពោលគឺបន្តរហូតដល់ពាក់កណ្តាលឆ្នាំនេះ ។
លោក Sirivuth Siamphakdee ប្រធានក្រុមហ៊ុន TSMC បានមានប្រសាសន៍ថា ៖ « ការផលិតស្ករអំពៅមានប្រមាណតែ៩៤,១លានតោនប៉ុណ្ណោះនៅឆ្នាំនេះ ពោលគឺបានធ្លាក់ចុះ ខណៈនៅឆ្នាំ២០១៤-២០១៥ អាចផលិតបាន១០៦លានតោន ដោយសារតែមានគ្រោះរាំងស្ងួតដ៏ធ្ងន់ធ្ងរនៅតំបន់កណ្តាល និងឦសាន ដែលជាតំបន់ដាំដំណាំដ៏សំខាន់របស់ប្រទេសថៃ » ។
សរុបមក ថៃអាចផលិតស្ករបានត្រឹមតែ៩,៧៨លានតោនប៉ុណ្ណោះ ពោលគឺបានធ្លាក់ចុះ១៣% បើធៀបនឹងឆ្នាំមុនដែលផលិតបាន១១,៣លានតោន ។
លោកបន្តថា ៖ « ពួកយើងភ័យខ្លាចប្រសិនបើគ្រោះរាំងស្ងួតនៅតែបន្តអូសបន្លាយរហូត ដល់ពាក់កណ្តាលឆ្នាំនេះ ព្រោះថាវាជារដូវកាលដាំដុះ និងធ្វើឲ្យការដាំអំពៅធ្លាក់ចុះទាបជាង៩០លានតោន មានន័យថា ទិន្នផលស្ករមានត្រឹមតែ៩លានតោនប៉ុណ្ណោះ » ។
ដោយសារតែទិន្នផលទាប ការនាំចេញស្កររបស់ថៃត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះផងដែរ។ គួរបញ្ជាក់ថា ថៃគឺជាប្រទេសនាំចេញស្ករលំដាប់ទី២នៅលើពិភពលោក បន្ទាប់ពីប្រទេសប្រេស៊ីល ។
តម្លៃស្ករសកលបានធ្លាក់ចុះជាបន្តបន្ទាប់ក្នុងរយៈពេលពីរបី ឆ្នាំនេះ ពោលគឺធ្លាក់ចុះពី៣៦សេនក្នុង១ផោននៅឆ្នាំ២០១២ រហូតដល់១១សេនក្នុង១ផោនកាលពីឆ្នាំមុន ដោយសារតែតម្រូវការសកលធ្លាក់ចុះ ។ ប៉ុន្តែតម្លៃបានរើបឡើងវិញចាប់តាំងពីដើមឆ្នាំនេះមក ។
អង្គការស្ករសអន្តរជាតិបានលើកឡើងថា ការព្យាករជាសកលសម្រាប់ឆ្នាំ២០១៥-២០១៦ គឺស្មើនឹង៥លានតោន ។
ប្រទេសប្រេស៊ីល គឺជាប្រទេសដែលនាំចេញស្ករធំបំផុតនៅលើសកលលោក ត្រូវបានគេរំពឹងថា នឹងត្រូវរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរផងដែរនៅ ឆ្នាំនេះ ដែលអាចរារាំងដល់ផ្នែកផលិតកម្ម ៕

ប្រភព៖everyday

Reviewed by Unknown
on
May 09, 2016
Rating:
No comments: