Android M ត្រូវបានក្រុមហ៊ុន Google ប្រកាសចេញជាផ្លូវការ


ប្រព័ន្ធប្រតិបត្តិការ​ជំនាន់ថ្មីសំរាប់​ស្មាតហ្វូន​ប្រភេទ Samsung, Sony, LG, Huawei, HTC... ត្រូវបាន​ក្រុមហ៊ុន Google ប្រកាស​បញ្ចេញជាផ្លូវការ​ហើយ​ដោយ​សម្រេចចិត្តយក​ឈ្មោះ​ថា Android Marshmallow យក​មក​ដាក់ ដែល​គេហៅ​កាត់ថា Android M 6.0 ។ តាមទំលាប់​ក្រុមហ៊ុន Google តែងតែ​ហៅឈ្មោះប្រព័ន្ធប្រតិបត្តិការ​តាម​លំដាប់​តួរអក្សរ​អង់គ្លេសគឺ Cupcake, Donut, Eclair, Froyo, Gingerbread, Honeycomb (សំរាប់ថេប្លេត), Ice Cream Sandwich, Jelly Bean, KitKat, Lollipop និងចុងក្រោយ​គឺ Marshmallow ដែល​សុទ្ធតែ​ជា​ឈ្មោះ​ចំណី​អាហារ ឬឈ្មោះនំ។ អ្នក​ដែល​ប្រើប្រាស់​ស្មាតហ្វូន​ដែល​អាច​ឡើង​ទៅកាន់ Android M បាននឹងអាច​ធ្វើការ​តំឡើង​ប្រើប្រហែល​ជា​នៅ​ដើម​ឆ្នាំ ២០១៦ ខាងមុខ។ Android M មានការកែ​ប្រែខុសពី Android L ជាច្រើន​ចំនុច សូម​ទន្ទឹង​រង់​ចាំមើល​ទាំងអស់គ្នានៅ​ពេល​ដែល​យើង​អាច​អាប់​ដេត​ទៅកាន់ Android M បាន។

 
Android M ត្រូវបានក្រុមហ៊ុន Google ប្រកាសចេញជាផ្លូវការ Android M ត្រូវបានក្រុមហ៊ុន Google ប្រកាសចេញជាផ្លូវការ Reviewed by Unknown on May 12, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.