ដំណើរឆ្ពោះទៅកាន់ការប្រកួតរើសជើងឯកទ្វីបអឺរ៉ុប2016របស់ក្រុមជម្រើសជាតិបារាំង
ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ជ្រើសរើសជើងឯកទ្វីបអឺរ៉ុបឬEuro 2016លើកទី១៥ដែលប្រទេសបារាំងធ្វើជាម្ចាស់ផ្ទះនឹងត្រូវរៀបចំធ្វើពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១០ ខែកក្កដា នាពេលខាងមុខ ។ ព្រឹត្តិការណ៍នេះនឹងមានការចូលរួមពី២៤ក្រុមដែលបានជាប់ក្នុងវគ្គជម្រុះ(លើកលែងម្ចាស់ផ្ទះបារាំង) ដោយបែងចែកជា៦ពូលពី Aដល់ F ។
ខាងក្រោមនេះកោះសន្តិភាពសូមលើកយកក្រុមជម្រើសជាតិបារាំងមកបរិយាយជូនមិត្តអ្នកអានបានជ្រាប ៖
១-ក្តីរំពឹង៖ បារាំងគឺជាប្រទេសដែលបានគ្រងតំណែងជើងឯកក្នុងទឹកដីរបស់ខ្លួនលើកចុងក្រោយក្នុងឆ្នាំ១៩៨៤ ហើយបច្ចុប្បន្នក៏ជាប្រទេសខ្លាំងមួយផងដែរ ។ ជាមួយនឹងខ្សែបម្រើដ៏ឆ្នើមនិងមានបច្ចេកទេសខ្ពស់ ព្រមទាំងមានខ្សែប្រយុទ្ធទាំង៣នៅជួរមុខផងនោះ ហាក់បីដូចជាមានប្រៀបជាខ្លាំងលើគូប្រកួត ។
គ្រូបង្វឹកលោក Didier Deschamps បានដឹកនាំក្រុមជម្រើសជាតិឱ្យក្លាយជាក្រុមខ្លាំងមួយដោយបានហ្វឹកហាត់អស់ជាច្រើនឆ្នាំមកហើយ។ ទោះបីយ៉ាងណា ករណីស្រពេចស្រពិលរបស់ខ្សែប្រយុទ្ធ Karim Benzema និងខ្សែបម្រើប្រយុទ្ធ Mathieu Valbuena ដែលបច្ចុប្បន្នកំពុងលេងនៅក្នុងក្លិបផ្សេង នៅមិនទាន់សម្រេចថានឹងបានចូលលេងឲ្យក្រុមជម្រើសជាតិនៅឡើយទេ ។ ក្រុមជម្រើសជាតិបារាំងនឹងកាន់តែខ្លាំងថែមទៀតប្រសិនបើកីឡាករ Benzema មិនខកខានការចូលរួមប្រកួតនេះ ។ សម្រាប់ក្រុមជម្រើសជាតិមួយនេះ គឺជាក្រុមដែលពោរពេញទៅដោយកីឡាករដែលមានសមត្ថភាព ជាពិសេសគឺខ្សែបម្រើ សុទ្ធសឹងជាកីឡាករវ័យក្មេង មានសុខភាពល្អ និងកម្លាំងគ្រប់គ្រាន់អាចទប់ទល់គូប្រកួតបាន ។
បារាំងនឹងមានឱកាសកាន់តែច្រើនប្រសិនបើប្រទេសនេះធ្វើជាម្ចាស់ផ្ទះដូចកាលពីឆ្នាំ១៩៨៤។ បារាំងធ្វើជាម្ចាស់ផ្ទះព្រមទាំងបានលើកពានផងដែរអំឡុងសម័យសង្គ្រាមលោកលើកទី២ ។ ក្រុមជម្រើសជាតិបារាំងមានអ្នកចាំទីដ៏ពូកែ និងខ្សែបម្រើល្អៗ ព្រមទាំងខ្សែប្រយុទ្ធជួរមុខជាមួយនឹងបច្ចេកទេសខ្ពស់ក្នុងការលេង។
២-លទ្ធផលល្អ៖ បារាំងជាម្ចាស់ជើងឯកក្នុងទឹកដីរបស់ខ្លួននៅឆ្នាំ១៩៨៤ និងនៅប្រទេសហូឡង់ឆ្នាំ២០០០។ ហើយនេះជាជ័យជម្នះលើកទី៧របស់ខ្លួនក្នុងវគ្គផ្តាច់ព្រ័ត្រនៅក្នុងក្របខ័ណ្ឌ Euro។
៣-កីឡាករក្នុងចំណាប់អារម្មណ៍៖ ខ្សែបម្រើ Blaise Matuidi និងកីឡាករល្បីៗរបស់បារាំងជាច្រើនរូបទៀត ក៏ប៉ុន្តែសម្រាប់កីឡាករវ័យ២៨ឆ្នាំរូបនេះគឺជាខ្សែបម្រើដ៏ឆ្នើមក្នុងការទប់ទល់នឹងគូប្រកួតនៅលើទីលាន ព្រមទាំងជាអាវុធដ៏មុតស្រួចរបស់ក្រុមជម្រើសជាតិមួយនេះ ។
គ្រូបង្វឹកលោក Deschamps បាននិយាយថា៖ «Matuidi ជាកីឡាករឈរនៅលើគេក្នុង តារាងបញ្ជីឈ្មោះរបស់ក្រុម PSG »។
៤-គ្រូបង្វឹក៖ លោក Deschamps អាយុ ៤៧ឆ្នាំ បានដឹកនាំក្រុមជម្រើសជាតិបារាំងឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ២០១៤ ដែលពេលនោះក្រុមរបស់លោកបានចាញ់ក្រុមអាល្លឺម៉ង់ក្នុងលទ្ធផល ១-០ ។ លោកជាអតីតប្រធានក្រុមរបស់បារាំងដែលបានលើកពាន World Cup 1998 និង Euro 2000 ឲ្យប្រទេសបារាំង។
៥-បញ្ជីឈ្មោះសមាសភាពកីឡាករសរុប (បណ្តោះអាសន្ន)៖
-អ្នកចាំទី ៖ Hugo Lloris (Tottenham)
Steve Mandanda (Marseille)
Benoit Costil (Rennes)
-ខ្សែការពារ៖ Christophe Jallet (Lyon)
Patrice Evra (Juventus)
Raphaël Varane (Real Madrid)
Bacary Sagna (Manchester City)
Lucas Digne (Roma)
Jérémy Mathieu (Barcelona)
-ខ្សែបម្រើ៖ Yohan Cabaye (Crystal Palace)
Lassana Diarra (Marseille)
N'Golo Kanté (Leicester City)
Blaise Matuidi (Paris Saint-Germain)
Moussa Sissoko (Newcastle United)
Paul Pogba (Juventus)
Dimitri Payet (West Ham United)
-ខ្សែប្រយុទ្ធ៖ Olivier Giroud (Arsenal)
Antoine Griezmann (Atlético Madrid)
André-Pierre Gignac (UANL)
Anthony Martial (Manchester United)
Kingsley Coman (Bayern Munich)
ប្រភព៖កោះសន្តិភាព
-អ្នកចាំទី ៖ Hugo Lloris (Tottenham)
Steve Mandanda (Marseille)
Benoit Costil (Rennes)
-ខ្សែការពារ៖ Christophe Jallet (Lyon)
Patrice Evra (Juventus)
Raphaël Varane (Real Madrid)
Bacary Sagna (Manchester City)
Lucas Digne (Roma)
Jérémy Mathieu (Barcelona)
-ខ្សែបម្រើ៖ Yohan Cabaye (Crystal Palace)
Lassana Diarra (Marseille)
N'Golo Kanté (Leicester City)
Blaise Matuidi (Paris Saint-Germain)
Moussa Sissoko (Newcastle United)
Paul Pogba (Juventus)
Dimitri Payet (West Ham United)
-ខ្សែប្រយុទ្ធ៖ Olivier Giroud (Arsenal)
Antoine Griezmann (Atlético Madrid)
André-Pierre Gignac (UANL)
Anthony Martial (Manchester United)
Kingsley Coman (Bayern Munich)
ប្រភព៖កោះសន្តិភាព
ដំណើរឆ្ពោះទៅកាន់ការប្រកួតរើសជើងឯកទ្វីបអឺរ៉ុប2016របស់ក្រុមជម្រើសជាតិបារាំង
Reviewed by Unknown
on
May 10, 2016
Rating:
No comments: