ការ​អាប់ដេត Windows 10 ​ដោយ​ហ្វ្រី​នឹង​បញ្ចប់​ទៅ​ត្រឹម​ថ្ងៃ​ទី២៩ ខែ​កក្កដា ​2016

ការ​អាប់ដេត Windows 10 ​ដោយ​ហ្វ្រី​នឹង​បញ្ចប់​ទៅ​ត្រឹម​ថ្ងៃ​ទី២៩ ខែ​កក្កដា ​ហើយ​ក្រោយ​ពី​នោះ​នឹង​គិត​ថ្លៃ ១១៩ដុល្លារ៖
សម្រាប់​ប្រិយមិត្ត​ដែល​មិន​ទាន់​បាន​ធ្វើ​បច្ចុប្បន្នភាព​ពី​ Windows ចាស់ៗ ទាំង Windows 7 និង Windows 8/8.1 ​ឡើង​ទៅ Windows 10 ដែល Microsoft បាន​ផ្ដល់​ជូន​ការ​អាប់ដេត​ឥត​គិត​ថ្លៃ​កន្លង​មក សូម​រួសរាន់ ព្រោះ​ក្រុមហ៊ុន​នឹង​ចាប់​គិត​ប្រាក់​រាល់​ការ​អាប់ដេត Windows 10 ក្រោយ​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ២០១៦ ខាង​មុខ។
តាម​ធម្មតា Microsoft បាន​ផ្ដល់​ការ​អាប់ដេត​ឡើង​ទៅ Windows 10 ដោយ​ឥត​គិត​ថ្លៃ ហើយ​អ្នក​ប្រើប្រាស់ Windows 7 និង 8/8.1 ប្រហែល​សុទ្ធតែ​បាន​ឃើញ​ផ្ទាំង​សូហ្វ៊ែរ​លោត​ឡើង​ជា​ញឹកញាប់​ដើម្បី​ដាស់តឿន ​អ្នក​ឱ្យ​ធ្វើ​បច្ចុប្បន្នភាព​ប្រព័ន្ធ។ យ៉ាងណា ប្រហែល​ប្រិយមិត្ត​មួយ​ចំនួន តែងតែ​មើល​រំលោង គ្រាន់​តែ​ចុច​បិទ​ផ្ទាល់​នោះ​ទៅ​វិញ​ប៉ុណ្ណោះ។ ដូច្នេះ ដើម្បី​ទទួល​យក Windows 10 ឥត​គិត​ថ្លៃ ប្រិយមិត្ត​អាច​រួសរាន់​ធ្វើ​បច្ចុប្បន្នភាព​ឱ្យ​បាន​មុន​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ ព្រោះ Microsoft នឹង​ចាប់ផ្ដើម​គិត​ប្រាក់​ក្រោយ​កាលបរិច្ឆេទ​កំណត់​នេះ ១១៩ដុល្លារ​សម្រាប់​ការ​អាប់ដេត។
សូម​បញ្ជាក់​ថា Windows 10 គិត​ត្រឹម​ចុង​ខែ​មករា ឆ្នាំ២០១៦ នេះ បាន​ក្លាយ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ដែល​គេ​និយម​ប្រើ​បំផុត​លំដាប់​លេខ២ ក្រោយ​ក្រុមហ៊ុន Microsoft ដាក់​ឱ្យ​ប្រើប្រាស់​ផ្លូវការ​រយៈពេល ៦ខែ៕


ប្រភព៖ thephnompenhtimes
ការ​អាប់ដេត Windows 10 ​ដោយ​ហ្វ្រី​នឹង​បញ្ចប់​ទៅ​ត្រឹម​ថ្ងៃ​ទី២៩ ខែ​កក្កដា ​2016 ការ​អាប់ដេត Windows 10 ​ដោយ​ហ្វ្រី​នឹង​បញ្ចប់​ទៅ​ត្រឹម​ថ្ងៃ​ទី២៩ ខែ​កក្កដា ​2016 Reviewed by Unknown on May 08, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.