ម្ចាស់​ក្លិប ​Leicester ចែក​រថយន្ត​ Mercedes ​ដល់​កីឡាករ​ម្នាក់​មួយ​គ្រឿង​

ទីភ្នាក់ងារ​ព័ត៌មាន​ Daily Mail ​របស់​អង់គ្លេស​ផ្សាយ​ថា លោក Vichai Srivaddhanaprabha មហាសេដ្ឋី​ជនជាតិ​ថៃ​ជា​ម្ចាស់​ក្លិប​ Leicester City នឹង​ប្រគល់​រង្វាន់​ពិសេស​ដល់​កីឡាករ​របស់​ក្លិប​ចំនួន​៣០​រូប​ដែល​ជួយ​បង្កើត​ប្រវត្តិសាស្ដ្រ​ដណ្ដើម​ពាន​ជើងឯក​ប្រឺ​មី​ញេ​លី​ក​លើក​ដំបូង​ក្នុងអំឡុងពេល​១៣២​ឆ្នាំ ដោយ​ចែក​រថយន្ត​ Mercedes Benz​ ស៊េរី​B-Class Electric​ ម្នាក់​១​គ្រឿងក្នុង​១​គ្រឿង​តម្លៃ​៤៥.០០០​ដុល្លារ ។ ដូច្នេះ មហាសេដ្ឋី​រូប​នេះត្រូវ​ចំណាយ​ប្រាក់​១​លាន​ផោន ឬ​១,៤​លាន​ដុល្លារ​ក្នុង​ការ​ទិញ​រថយន្ត​ទាំង​៣០​គ្រឿង ។ លើស​ពី​នេះ ម្ចាស់​ក្លិប​បាន​សន្យា​ជាមួយ​កីឡាករ​គ្រប់​រូប​ថា នឹង​នាំ​ទៅ​ដើរ​លេង​នៅ​ឡាស​វ៉េ​ហ្គា​ស សហរដ្ឋអាមេរិក រួម​ទាំង​ផ្ដល់​ប្រាក់​រង្វាន់​យ៉ាង​សន្ធឹកសន្ធាប់​ទៀត​ផង ៕
ប្រភព៖everyday
ម្ចាស់​ក្លិប ​Leicester ចែក​រថយន្ត​ Mercedes ​ដល់​កីឡាករ​ម្នាក់​មួយ​គ្រឿង​ ម្ចាស់​ក្លិប ​Leicester ចែក​រថយន្ត​ Mercedes ​ដល់​កីឡាករ​ម្នាក់​មួយ​គ្រឿង​ Reviewed by Unknown on May 08, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.