EU និង NOCC សហការគ្នាបង្កើតព្រឹត្តិការណ៍ជិះកង់ជាក្បួនដើម្បីអ្នកម្ដាយ និងភពផែនដី
រាជធានីភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជា (NOCC) សហការជាមួយសហភាពអឺរ៉ុប (EU) ដោយមានការចូលរួមពីគណៈកម្មការស្ត្រី និង កីឡា ផងនោះ បានរៀបចំព្រឹត្តិការណ៍ជិះកង់ជាក្បួនមួយកាលពីព្រឹកថ្ងៃទី៧ ឧសភា នៅរាជធានីភ្នំពេញ ក្រោមប្រធានបទរៀងៗខ្លួន ដោយមានការគាំទ្រពីសាលារាជធានីភ្នំពេញផងដែរ ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឱ្យដឹងថា សម្រាប់សហភាពអឺរ៉ុប (EU) ការជិះកង់នេះធ្វើឡើងក្រោមប្រធានបទ «សហភាពអឺរ៉ុប និងកម្ពុជានាំគ្នារក្សាភពផែនដី» ។ ចំណែកខាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មការស្ត្រី និងកីឡា ធ្វើឡើងក្រោមប្រធានបទ «ការចូលរួមចែករំលែកក្ដីស្រឡាញ់និងគោរពប្រតិបត្តិអ្នកម្ដាយ - Bike For Mom»។ ប្រតិភូសហភាពអឺរ៉ុបបានរៀបចំព្រឹត្តិការណ៍នេះឡើងក្នុងគោលបំណង លើកកម្ពស់ការជិះកង់ និងអបអរទិវាជាប្រវត្តិសាស្ត្រប្រចាំឆ្នាំ២០១៦។ ក្បួនជិះកង់នេះបានធ្វើដំណើរឆ្លងកាត់តាមបណ្ដាស្ថានទូតជាសមាជិក សហភាពអឺរ៉ុបក្នុងរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមរាប់ពាន់នាក់ ។ ក្នុងន័យមួយទៀត ការជិះកង់នេះធ្វើឡើងក្នុងគោលបំណងបង្កើនការយល់ដឹងអំពីបរិស្ថាន ក៏ដូចជាការការពារប្រព័ន្ធអេកូឡូស៊ី បរិស្ថានធម្មជាតិរបស់ប្រទេសកម្ពុជា និងភពផែនដីទាំងមូល ។ ការជ្រើសរើសយកការជិះកង់នេះ គឺជាមធ្យោបាយមួយដ៏ល្អបំផុតសម្រាប់ការគ្មានផ្សែង ។
ចំណែកខាងគណៈកម្មការស្ត្រី និងកីឡាកាន់តែមានអត្ថន័យធំធេងថែមទៀត គឺស្ថិតនៅក្រោមពាក្យស្លោកចំនួន៦ គឺស្ត្រីជាមាតានៃពិភពលោ,ជិះកង់ដើម្បីគុណម្ដាយ,កីឡានិង ស្ត្រីទទួលបានជោគជ័យដោយសារម្ដាយ, ទិវាម្ដាយ គឺជាទិវាស្ត្រីនិងកីឡា, កូនភ្លេចគុណម្ដាយនឹងអន្តរាយមួយជីវិត និងគុណធម៌ម្ដាយជាពន្លឺនៃជីវិតកូន។ ក្បួនជិះកង់នេះចាប់ផ្ដើមចេញដំណើរពីពហុកីឡដ្ឋានជាតិអូឡាំពិក ដែលមានរយៈចម្ងាយជាង១០គីឡូម៉ែត្រ ៕

ប្រភព៖everyday

Reviewed by Unknown
on
May 08, 2016
Rating:
No comments: