លោកស្រី Clinton រិះគន់វាយប្រហារលោក Trump លើបញ្ហាអន្តោប្រវេសន៍
លោកស្រី Hillary Clinton ដែលទំនងជានឹងទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អា.ខាង គណបក្សប្រជាធិបតេយ្យបានធ្វើការប្រយុទ្ធដើម្បីតំណែងជាន់ខ្ពស់ក្នុង សេតវិមាន ដោយលោកស្រីបានបរិហាររិះគន់លោក Donald Trump ដែលបានត្រូវសន្មតជាមុនថាជាអ្នកទទួលការតែងតាំងជាបេក្ខជន ប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ។
លោកស្រី Clinton បានមានប្រសាសន៍ប្រាប់ពួកអ្នកគាំទ្រលោកស្រីនៅក្នុង រដ្ឋCalifornia ដែលនៅជាប់នឹងឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិក ដែលមានប្រជារាស្ត្រច្រើនដែរនោះថា លោក Trump បានជំទាស់នឹងការដំឡើងប្រាក់បៀវត្សរ៍ទាបបំផុត ហើយថាលោកមិនគិតគូរអំពីស្ត្រីឬពួកជនអន្តោប្រវេសន៍ទេ។
លោកស្រីបានមានប្រសាសន៍ថា៖ «Donald Trump បានបង្កើនបំណងរបស់លោកក្នុងការបញ្ជូនទៅប្រទេសដើមវិញនូវពលរដ្ឋ អាមេរិកាំង១១ឬ១២លាននាក់។ នៅពេលនេះលោកនិយាយអំពីអ្វីដែលលោកហៅថា កងកម្លាំងចាប់បញ្ជូនមនុស្សចេញពីប្រទេសអាមេរិក។ តើលោកអ្នកអាចគិតស្មានបានទេអំពីសកម្មភាពប៉ូលិសនិងសកម្មភាពយោធា នៅខាងក្នុងព្រំដែនរបស់យើង? មានការគោះទ្វារ អូសទាញមនុស្សចេញពីគ្រែនិងកន្លែងធ្វើការងារ ១១ឬ១២លាននាក់? នេះជាទិដ្ឋភាពដែលលោក Trump កំពុងរៀបចំឱ្យមាន»។
គោលជំហរចម្រូងចម្រាសរបស់លោក Trump អំពីអន្តោប្រវេសន៍បាននាំឱ្យមានក្រុមបាតុករច្រើនជាងមុននៅក្នុង ការជួបជុំមហាជនរបស់លោកនៅក្នុងរដ្ឋ Oregon ដែលជារដ្ឋមួយទៀតនៅជាប់នឹងឆ្នេរមហាសមុទ្រប៉ាស៊ីហ្វិកដែរ។ នៅក្នុងការប្រជុំមហាជននោះ លោក Trump បានធ្វើឱ្យសាររបស់គូប្រជែងលោកមានន័យតិចតួច។
ប្រសិនបើការស្ទង់មតិកាលពីពេលមុនៗនៅតែមានប្រសិទ្ធភាពនោះ លោក Trump ត្រូវតែធ្វើឱ្យមានការគាំទ្រជាងមុនពីក្រុមស្ត្រីអ្នកបោះឆ្នោត នៅមុនការបោះឆ្នោតក្នុងខែវិច្ឆិកា។ លោកបានសន្យាថានឹងមិនឈប់ប្រយុទ្ធប្រឆាំងនឹងលោកស្រី Clinton ទេ។
លោកស្រីមិនទាន់បានទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីខាង គណបក្សប្រជាធិបតេយ្យនៅឡើយទេ ដោយនៅតែមានការប្រយុទ្ធខាងនយោបាយមួយជាមួយលោក Bernie Sanders សមាជិកព្រឹទ្ធសភាស.រ.អា.។
លោក Sanders បានទស្សន៍ទាយថា នឹងមានការប្រឆាំងនឹងបេក្ខជនដែលមានការគាំទ្រច្រើននៅក្នុងមហា សន្និបាតគណបក្សនៅពេលបន្ទាប់មកទៀតក្នុងឆ្នាំនេះ ដែលមានន័យថា លោកស្រី Clinton ប្រហែលត្រូវចំណាយពេលវេលាច្រើនដើម្បីកសាងសម្ព័ន្ធភាពនៅក្នុង គណបក្សរបស់លោកស្រី ក៏ដូចជាត្រូវចំណាយពេលច្រើនដែរក្នុងការវាយប្រហារលោក Trump៕

រូបឯកសារ៖ លោកស្រី Clinton នៃគណបក្សប្រជាធិបតេយ្យ ថ្លែងនៅក្នុងយុទ្ធនាការរបស់លោកស្រី នៅទីក្រុង Athens រដ្ឋ Ohio កាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៦។
ប្រភព៖ VOA
លោកស្រី Clinton រិះគន់វាយប្រហារលោក Trump លើបញ្ហាអន្តោប្រវេសន៍
Reviewed by Unknown
on
May 07, 2016
Rating:
No comments: