ប្រជាជនហ្វីលីពីន បួងសួងសុំឲ្យមានការបោះឆ្នោតដោយសុវត្ថិភាព និងសេរី
នៅថ្ងៃស្អែកនេះ ហ្វីលីពីន នឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសម្រាប់អាណត្តិថ្មី។ ទន្ទឹម នឹងព្រឹត្តិការណ៍នេះ មានប្រជាជនហ្វីលីពីនជាច្រើននាក់ បានប្រមូលផ្តុំគ្នានៅក្នុងវិហារសាសនាគ្រិស្តដើម្បីបួងសួងសម្រាប់ ការបោះឆ្នោតដោយសុវត្ថិភាព និងរលូន។
ប្រជាជនហ្វីលីពីនរាប់លាននាក់ បានជួបជុំគ្នានៅក្នុងវិហារសាសនាគ្រិស្តទូទាំងប្រទេសដើម្បីបួងសួង សូមឲ្យមានដំណើរការនៃការបោះឆ្នោតប្រព្រឹត្តឡើងដោយសុវត្ថិភាព និង សេរី នៅថ្ងៃទី០៨ខែឧសភានេះ ដែលជាថ្ងៃត្រូវរក្សាភាពស្ងៀមស្ងាត់មុនថ្ងៃបោះឆ្នោតមួយថ្ងៃ និងចំថ្ងៃទិវាមាតាពិភពលោកផងដែរនោះ។
« ខ្ញុំ បួងសួងទៅកាន់ព្រះ ដែលជ្រើសរើសបេក្ខជនម្នាក់ដែលឈរសម្រាប់តំណែងប្រធានាធិបតី នឹងបំពេញការងារបានល្អសម្រាប់ការចង់បានរបស់ប្រទេស»។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ដែលសម្ភាសន៍អ្នកចូលរួមបួងសួងនោះ ។
សូមបញ្ជាក់ផងដែរថា យុទ្ធនាការក្នុងការឃោសនាស្វែងរកសំឡេងគាំទ្រក្នុងការបោះឆ្នោតប្រធានា ធិប តីហ្វីលីពីន ទើបតែបញ្ចប់កាលពីថ្ងៃសៅរ៍ ម្សិលមិញ។ ហើយថ្ងៃអាទិត្យនេះ គឺជាថ្ងៃស្ងប់ស្ងាត់ដែលអ្នក នយោបាយមិនត្រូវបានអនុញ្ញាតឲ្យចុះជួបអ្នកគាំទ្រខ្លួនឡើយ។
ដោយឡែក សម្រាប់ការបោះឆ្នោតប្រធានាធីបតីដែលនឹងត្រូវប្រព្រឹត្តឡើងនៅថ្ងៃ ចន្ទ ស្អែកនេះ គឺជា លើកទី៥ហើយដែលហ្វីលីពីន បានរៀបចំការបោះឆ្នោត ក្រោយពីបដិវត្តន៍កម្លាំងប្រជាជនក្នុងការផ្តួលរលំមេដឹកនាំផ្តាច់កា រលោក Ferdinand Marcos ក្នុងឆ្នាំ១៩៨៦៕
ប្រភព៖ ថ្មីៗ

Reviewed by Unknown
on
May 08, 2016
Rating:
No comments: