ងោកមួយភាំងរេចង្កូតបុកបង្គោលគីឡូម៉ែត្រ ឆេះរថយន្តហ្មត់សល់តែដែក
ខេត្តកំពត ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តសាំយ៉ុងពណ៌ស មួយគ្រឿង ដែលប្រជាពលរដ្ឋដឹងថា ជារថយន្តអ្នកដើរទិញស្វាយតាមចំការ។ ដោយសារតែអ្នកបើកបរងងុយដេកពេក ក៏ងោកមួយភាំង បណ្តាលឲ្យរថយន្តកំពុងតែមានល្បឿនលឿនផងនោះ រេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រដែលនៅក្បែរចិញ្ចើមផ្លូវពេញទំហឹង ទើបបណ្តាលឲ្យឆេះទ្រលោមរកតែអ្នកជួយអន្តរាគមន៍ពន្លត់ក៏មិនទាន់។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី៨ ឧសភា ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ៣ កំពត-ភ្នំពេញ ត្រង់ចំណុចផ្លូវកោងខាងលិចរោងលោកយាយម៉ៅភ្នំទ្វា ចម្ងាយ១០០ម៉ែត្រ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់។
លោកអនុសេនីយ៍ទោ ភោគ វឿន នាយប៉ុស្តិ៍រដ្ឋបាលឃុំល្អាងបានឲ្យដឹងថា ហេតុការណ៍ដែលបណ្តាលឲ្យរថយន្តខាងលើជួបឧប្បត្តិហេតុ បើតាមសម្ដីរបស់ប្រពន្ធអ្នកបើកបរបានប្រាប់សមត្ថកិច្ចថា ពួកគាត់ចេញដំណើរមកពីផ្ទះនៅស្រុកកំពង់ត្រាច វេលាយប់ទើបប្តីគាត់មានការងងុយដេក លុះមកដល់ចំណុចកើតហេតុគាត់ងោកមួយភាំងត្រង់ចំណុចផ្លូវកោងផងនោះ ក៏ធ្វើឱ្យឲ្យរេចង្កូតទៅបុកបង្គោលគីឡូម៉ែត្រដែលនៅក្បែរផ្លូវ បណ្តាលឲ្យឆេះរថយន្តតែម្តងទៅ។ ហើយការគ្រោះថ្នាក់នេះ មិនបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះទេ គឺខូចខាតតែរថយន្ត ដោយសារទុស្សេខ្សែភ្លើងឆេះអស់ទាំងស្រុងតែប៉ុណ្ណោះ។
លោកនាយប៉ុស្តិ៍ឲ្យដឹងទៀតថា គ្រោះថ្នាក់ខាងលើសាម៉ីខ្លួនខាងម្ចាស់រថយន្តមិនបានប្រាប់អត្តសញ្ញាណរបស់ខ្លួនឲ្យសមត្ថកិច្ចពិបាកធ្វើការទេ នេះគឺជាការធ្វេសប្រហែសខ្លួនឯង ទើបជួបហេតុការណ៍យ៉ាងដូច្នេះ៕
ប្រភព៖កោះសន្តិភាព
ងោកមួយភាំងរេចង្កូតបុកបង្គោលគីឡូម៉ែត្រ ឆេះរថយន្តហ្មត់សល់តែដែក
Reviewed by Unknown
on
May 08, 2016
Rating:
Reviewed by Unknown
on
May 08, 2016
Rating:


No comments: