ឃាត់​ស្ត្រី​សង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀន

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦ វេលាម៉ោង១៨និង ០០នាទី សមត្ថកិច្ចនគរបាលប៉ុស្ត៍ក្បាលកោះ ខណ្ឌច្បារអំពៅ បានចុះបង្ក្រាបជាក់ស្តែង ករណីជួញដូរដោយខុសច្បាប់នូវ សារធាតុញៀន នៅចំណុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិយកបាត្រ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ ។ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះកែវ ស្រីនី ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកចំរៀង ស្នាក់នៅផ្ទះ ជួលគ្មានលេខ ភូមិយកបាត្រ១ សង្កាត់ ក្បាលកោះ ខណ្ឌ ច្បារអំពៅ ។ ដកហូតបានក្រាមពណ៍សថ្លា(សង្ស័យថ្នាំញៀន) ២២កញ្ចប់ថង់តូច ។ បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង ឃាត់ខ្លួន បណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បី ចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
ឃាត់​ស្ត្រី​សង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀន ឃាត់​ស្ត្រី​សង្ស័យ​ម្នាក់​ជួញដូរ​គ្រឿងញៀន Reviewed by Unknown on May 07, 2016 Rating: 5

No comments:

Flickr Widget

Powered by Blogger.