ជិតដល់ថ្ងៃចូលរោងការ ខ្យល់កន្ត្រាក់រលំផ្ទះផ្តាច់សង្ខារកូនក្រមុំ កូនកំលោះរបួសធ្ងន់
ខេត្តពោធិ៍សាត់ ៖ ភ្លៀងមួយមេលាយឡំដោយខ្យល់កន្ត្រាក់ បានបោកបក់រលំផ្ទះសង្កត់នារីម្នាក់ជាអនាគតកូនក្រមុំបណ្តាលឲ្យ ស្លាប់នៅនឹងកន្លែង ឯបុរសជាគូដណ្ដឹងនិងជាកូនកំលោះរងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យ ។ គ្រោះធម្មជាតិនេះ បានកើតឡើងនៅភូមិផ្ទះចេក ឃុំឈើតុំ ស្រុកក្រគរ កាលពីវេលាម៉ោង៧និង៣០នាទី យប់ថ្ងៃទី៥ ខែឧសភា ។
លោកវរសេនីយ៍ទោ ឯម រុន អធិការនគរបាលស្រុកក្រគរ ឱ្យដឹងថា កាលពីវេលាម៉ោងប្រហែល៧ដល់ម៉ោង៩យប់ថ្ងៃទី០៥ ខែឧសភា នៅឃុំឈើតុំ ស្រុកក្រគរ មានភ្លៀងធ្លាក់មួយមេ លាយឡំដោយផ្លេកបន្ទោរនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំង បណ្ដាលឱ្យលំនៅឋានមួយចំនួនត្រូវខ្យល់វាយបំប៉ើងដំបូលនិងជញ្ជាំង ខ្លះធ្លាក់ពីលើជើងតាង និងខ្លះទៀតរលំរាបដល់ដី ។ ជាក់ស្ដែងផ្ទះមួយខ្នងនៅភូមិផ្ទះចេក ធ្វើអំពីឈើ សសរថ្ម ទំហំ៧,៥០ម៉ែត្រគុណនឹង៨,២០ម៉ែត្រ បានរលំធ្លាក់សង្កត់មនុស្សស្លាប់ម្នាក់របួសធ្ងន់ម្នាក់ និងងាប់ជ្រូក២ក្បាល ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ក្រិច ចាន់ដែត ភេទស្រី អាយុ១៩ឆ្នាំ(ស្លាប់) ឯអ្នករបួសធ្ងន់ឈ្មោះ សែន អៃ ភេទប្រុស អាយុ២៥ឆ្នាំ។ ទាំង២នាក់ជាគូដណ្ដឹងនឹងគ្នា ហើយផ្ទះដែលរលំសង្កត់ស្លាប់និងរបួសនេះទើបនឹងធ្វើថ្មីត្រៀមរៀបចំ សម្រាប់ពិធីមង្គលការនៅ៤ថ្ងៃ ខាងមុខ ។
នៅព្រលប់ថ្ងៃនោះ ពេលមានភ្លៀងធ្លាក់អ្នកទាំង២នាក់ដែលជាគូដណ្ដឹងត្រៀមរៀបការ កំពុងនៅក្រោមផ្ទះ ។ ខណៈនោះ ស្រាប់តែផ្ទះរលំមកសង្កត់លើ បណ្ដាលឱ្យស្លាប់និងរបួសតែម្ដង មិនតែប៉ុណ្ណោះជ្រូក២ក្បាលក៏ងាប់ក្នុងពេលនោះដែរ ៕

ប្រភព៖everyday
ជិតដល់ថ្ងៃចូលរោងការ ខ្យល់កន្ត្រាក់រលំផ្ទះផ្តាច់សង្ខារកូនក្រមុំ កូនកំលោះរបួសធ្ងន់
Reviewed by Unknown
on
May 07, 2016
Rating:
Reviewed by Unknown
on
May 07, 2016
Rating:

No comments: