2គ្រាប់របស់ Lewandowski ធ្វើឱ្យ Bayern Munich គ្រងតំណែងជើងឯកជាលើកទី4ជាប់ៗគ្នា
ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញរបស់ក្លិប Bayern Munich កីឡាករ Robert Lewandoskiរកបាន២គ្រាប់ឱ្យក្លិបរបស់ខ្លួន ក្នុងការប្រកួតយកឈ្នះក្លិប Ingolstadt ២-១ កាលពីថ្ងៃសៅរ៍កន្លងទៅធ្វើឱ្យក្លិបBayern Munichក្លាយជាម្ចាស់ជើងឯក Bundesliga សម្រាប់រដូវកាល២០១៥-២០១៦ ។ លទ្ធផលនេះបង្ហាញថា នេះជាជ័យជម្នះលើកទី៣របស់គ្រូបង្វឹកលោក Pep Guardiola ដែលដឹកនាំក្លិបនេះអស់រយៈពេល៣ឆ្នាំកន្លងមកនេះ ហើយក៏ជាជ័យជម្នះចុងក្រោយមុនពេលលោកចាកចេញពីក្លិបនេះទៅធ្វើជាគ្រូបង្វឹកក្លិប Man City នៅរដូវកាលក្រោយ។
ចំណែកក្លិបDortmund ដែលឈរនៅលំដាប់ថ្នាក់លេខ២ក្នុងតារាង (Bundesliga) បានចាញ់ក្លិបEintracht១-០កាលពីថ្ងៃសៅរ៍កន្លងទៅជាហេតុធ្វើឱ្យក្លិបBayern Munichដែលមាន៨៥ពិន្ទុលើសក្លិបDortmund៨ពិន្ទុ និងនៅសល់ការប្រកួតតែ១លើកចុងក្រោយប៉ុណ្ណោះ ។
ខ្សែប្រយុទ្ធក្លិប Bayern Munichកីឡាករ Thomas Mueller បាននិយាយថា៖«កីឡាករទាំងអស់បានសហការគ្នាលេងយ៉ាងល្អ ហើយនេះជាជោគជ័យដ៏អស្ចារ្យមួយទៀតរបស់ពួកយើងផងដែរ ។ ម្យ៉ាងវិញទៀត ចំពោះក្លិប Dortmund វិញ ក៏ជាក្លិបមួយមិនធម្មតាដែរក្នុងប្រវត្តិសាស្ត្រដែលលំដាប់ពិន្ទុតាមយើងពីក្រោយរហូតក្នុងក្របខ័ណ្ឌ Bundesliga នេះ។ ពិតជាអស្ចារ្យណាស់សម្រាប់ពួកយើងដែលបានលើកពានជើងឯក៤លើកជាប់ៗគ្នាដែលពីមុនមិនធ្លាប់មាន »។
គួរបញ្ជាក់ផងដែរថា ក្លិប Bayern Munich នៅសល់មួយប្រកួតចុងក្រោយទៀតជាមួយក្លិប Hannover នៅថ្ងៃទី១៤ ឧសភា ខាងមុខនេះ ដែលបច្ចុប្បន្នក្លិបនេះឈរនៅលំដាប់ទី១ក្នុងតារាង ៕
ប្រភព៖កោះសន្តិភាព
2គ្រាប់របស់ Lewandowski ធ្វើឱ្យ Bayern Munich គ្រងតំណែងជើងឯកជាលើកទី4ជាប់ៗគ្នា
Reviewed by Unknown
on
May 08, 2016
Rating:
No comments: