អីុរ៉ង់អះអាងពីការស្លាប់ទីប្រឹក្សាយោធា13នាក់នៅស៊ីរី
កងឆ្មាំបដិវត្តន៍អីុរ៉ង់អះអាងកាលពីថ្ងៃទី៧ ឧសភា ពីការស្លាប់ទីប្រឹក្សាយោធាអីុរ៉ង់១៣នាក់ក្នុងជម្លោះស៊ីរី ។
ក្នុងសេចក្តីប្រកាសមួយអានតាមទូរទស្សន៍ PRESS TV កងឆ្មាំបដិវត្តន៍ឱ្យដឹងថា ទីប្រឹក្សាយោធាអីុរ៉ង់២១នាក់ទៀតរងរបួសនៅស៊ីរី ។ បណ្តាទីប្រឹក្សាយោធាអីុរ៉ង់ត្រូវស្លាប់ និងរបួសនៅខាន់ទូម៉ាន់ ជាទីក្រុងមួយនៃខេត្តអាឡែបភាគពាយ័ព្យស៊ីរី ។
ក្រុមរណសិរ្សអាល់ណូស្ត្រាដែល អ.ស.ប ចាត់ទុកជាអង្គការភេរវកម្មបានធ្វើការវាយលុកដោយទ្រទ្រាយធំមួយនៅខាន់ទូម៉ាន់កាលពី២ថ្ងៃមុននេះ ។
អីុរ៉ង់ជាសម្ព័ន្ធមិត្តសំខាន់នៃរបបក្រុងដាម៉ាស់ ក្នុងជម្លោះស៊ីរីលាតត្រដាងនាពេលមុននេះពីវត្តមានបណ្តាទីប្រឹក្សាយោធារបស់ខ្លួននៅស៊ីរី ។ ដោយដកស្រង់សម្តីមេបញ្ជាការកងទ័ពមួយរូបទីភ្នាក់ងារព័ត៌មានអីុរ៉ង់ TASNIM រាយការណ៍កាលពីថ្ងៃទី២ ឧសភា កន្លងមកនេះថា អីុរ៉ង់បានដាក់ពង្រាយបណ្តាសមាជិកកងកុំម៉ង់ដូនៃកងទ័ពជើងគោករបស់ខ្លួននៅស៊ីរីសម្រាប់បំពេញបេសកកម្មជាទីប្រឹក្សាយោធា ៕
ប្រភព៖everyday
ប្រភព៖everyday
អីុរ៉ង់អះអាងពីការស្លាប់ទីប្រឹក្សាយោធា13នាក់នៅស៊ីរី
Reviewed by Unknown
on
May 08, 2016
Rating:
No comments: